ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គោស៊ុំ ប៊ុនសឿតនឹង ត្រូវប្រកាសតែងតាំងជាអភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន ក្រោយពីបញ្ចប់អាណត្តិ៨ឆ្នាំ

80

ភ្នំពេញ៖ លោក គោស៊ុំ ប៊ុនសឿត អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ក្រោយពីបញ្ចប់អាណត្តិ៨ឆ្នាំ ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្ទេរភាកិច្ចទៅជាអភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន ជំនួសលោក ធូ តាដែលត្រូវបានផ្ទេរភារកិច្ចឲ្យទៅកាន់មុខតំណែងថ្មី

  នេះបើយោងតាមលិខិត១ច្បាប់របស់លោកសក់ សេដ្ឋា រដ្ឋលេខធិការក្រសួងមហាផ្ទៃផ្ញើរជូនលោកជំទាវអភិបាលនៃគណៈអភិបាលខេត្តន៉ៃលិន ចុះថ្ងៃទី០៥កក្កដា ឆ្នាំ២០២១ ដែលក្នុងលិខិតនេះ មានន័យថា ជម្រាបមកលោកជំទាវអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន

   កម្មវត្ថុ / ស្តីពីការចូលកាន់មុខតំណែង និងបំពេញការងាររបស់លោក គោស៊ុំ ប៊ុនសឿត និងលោកស្រី ឡូញ ឈាងក្នុងតួនាទីជាអភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន។

  យោង : អនុក្រឹត្យលេខ ៣១៦ អនក្រតត ចុះថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការផ្ទេរភារកិច្ច និង តែងតាំងមន្ត្រីរាជការ។

  សេចក្ដីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបមក លោកជំទាវអភិបាល នៃគណៈអភិបាលខេត្តជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចផ្ទេរភារកិច្ចលោកស្រី ជា លាភ ពីអភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន ឲ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ និងតែងតាំងលោកស្រី ឡូញ ឈាង ឲ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន ជំនួសលោកស្រី ជា លាភ ដែលដល់អាណត្តិការងារ ០៨ឆ្នាំ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានកំណត់។ ទន្ទឹមនោះ រាជរដ្ឋាភិបាលក៏បានសម្រេចផ្ទេរភាកិច្ចលោក គោស៊ុំ ប៊ុនសឿត ពីអភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ទៅជា អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន ជំនួសលោក ធូ តាដែលត្រូវបានផ្ទេរភារកិច្ចឲ្យទៅកាន់មុខតំណែងថ្មី ដូចមានក្នុងអនុក្រឹត្យចុះក្នុងយោងខាងលើ។

  អនុវត្តន៍តាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដើម្បីចូលរួមអនុវត្តវិធានការសុខាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការ រាតត្បាតនៃជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគម២០កុម្ភៈ ក្រសួងស្នើលោកជំទាវចាត់ចែងរៀបចំឲ្យលោក គោស៊ុំ ប៊ុនសឿត និងលោកស្រី ឡូញ ឈាង បានចូលបំពេញការងារក្នុងមុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងធ្វើការបែងចែក និងប្រគល់ភារកិច្ចជូនសាមីខ្លួន ស្របតាមគោលការណ៍ និងនីតិវិធីកំណត់ រួចហើយត្រូវធ្វើរបាយការណ៍អំពីការចាប់ផ្ដើមបំពេញការងាររបស់អភិបាលរងខេត្តថ្មី មកក្រសួងមហាផ្ទៃ៕

 

 

អត្ថបទដែលជាប់ទាក់ទង