សាខាកាកបាទក្រហម កម្ពុជាខេត្ត ចុះទៅសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យឆាប់ឆេះផ្ទះ ចំនួន ៤គ្រួសារ ដែលរស់នៅក្នុងក្រុមទី៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ ប្រាក់ ចន្ទសុខា ហេរញ្ញិកសាខា តំណាងឱ្យឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ចើញដឹកនាំមន្រ្តីសាខា អនុសាខា ព្រមទាំងមន្ត្រីមូលដ្ឋានចុះទៅសួរសុខទុក្ខដោយទទួលបានដំណឹងថាមានហេតុការណ៍ក្នុងករណីបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យឆាប់ឆេះផ្ទះ ចំនួន ៤គ្រួសារ ដែលរស់នៅក្នុងក្រុមទី៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ព្រមទាំងបាននាំយកអំណោយមនុស្សធម៌របស់សាខាខេត្តព្រះសីហនុ ចែកជូនដល់គ្រួសាររងគ្រោះ ទាំងអស់នេះហើយដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ។
ជាមួយគ្នានោះដែរលោកជំទាវ ប្រាក់ ចន្ទសុខា ហេរញ្ញិកសាខាខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខ ព្រមទាំងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ ឯកឧត្តម ប្រធានគណៈកម្មាធិសាខា ឯកឧត្តម ប្រធានកិត្តិយសសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនទុកបងប្អូនប្រជាពលរដ្ឋចោលនោះទេ ព្រមទាំងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ហើយឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវ ប្រាក់ ចន្ទសុខា ហេរញ្ញិកសាខា បានសុំឱ្យក្រុមគ្រួសាររងគ្រោះទាំងអស់ចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ និងលើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពី អវិជ្ជមាន ទៅវិជ្ជមាន បន្តជានិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់ពីអនាម័យជាប្រចាំ ដោយលាងសំអាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាកុល ជែល ហើយត្រូវពាក់ម៉ាស់ឬក្រមាជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងស្ដាប់អនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មាន៖(៣ ការពារ )(៣ កុំ) ហើយសូមបញ្ជាក់ថាសម្ភារដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានផ្តល់ជូនក្នុងមួយគ្រួសារទទួលបានមាន៖
អង្ករ៥០ គីឡូក្រាម ,មី ១កេស ,ត្រីខ ១០កំប៉ុង ,ទឹកត្រី ១យួរ ,ប្រេងឆា ១ដបស្មើនិង ១លីត្រ ,សាប៊ូកកសក់ ១ដប ,សាប៊ូដុសខ្លួន ១ដប ,ច្រាសដុសធ្មេញ ២ដប ,ថ្នាំដុសធ្មេញ ២បដ ,ស្បែកជើង១គូរ ,អាវ ១កញ្ចប់ តង់១ ម៉ាស់ ១ប្រអប់ ,ឃីត១ ក្នុងនោះមាន (ភួយ១ មុង១ សារុង១ ក្រមា១) រួមទាំងសម្ភារះផ្ទះបាយមួយឈុត និងថវិកាចុះនួន ៥០ម៉ឺនរៀល៕