ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកតាអាយុ៧០ឆ្នាំ ទទួលបាននូវការ ចាក់វ៉ាក់សាំងទី៥លាន នៅស្រុកត្រពាំងប្រាសាទ

66

ឧត្តរមានជ័យ ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសសូមអបអរសាទរចំពោះបងប្រុសឈ្មោះ
ណុប មាន អាយុ៧០ឆ្នាំជាកសិកររស់នៅភូមិ
សែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ
ខេត្តឧត្តរមានជ័យដែលទទួលបាននូវការ
ចាក់វ៉ាក់សាំងទី៥លាននៅព្រឹកថ្ងៃទី១៣ខែ
កក្កដាឆ្នាំ២០២១នេះ។

លោកជំទាវ ឱ វណ្ណឌីន​ នឹងនាំយកថវិកាចំនួន​ ១០លានរៀលព្រមទាំងសម្ភារៈផ្សេងទៀតដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនដោយ
ផ្ទាល់។

សូមអរគុណបងប្អូនជនរួមជាតិដែល បានចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈការទទួល យកការចាក់វ៉ាក់សាំងដើម្បីការពារខ្លួននិងក្រុមគ្រួសារ។

សូមកោតសរសើរក្រុមគ្រូពេទ្យ និងអាជ្ញាធរ
គ្រប់លំដាប់ថ្នាក់ដែលបាន ចូលរួមចាក់វ៉ាក់សាំងជូនប្រជាជនយើង ដែលមកដល់ពេលនេះ យើងចាក់បាន៥០ភាគរយ នៃចំនួនប្រជាជនដែលនឹងត្រូវចាក់១០លាននាក់៕

អត្ថបទដែលជាប់ទាក់ទង