ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ប្រកាសប្តូរគម្លាត នៃការចាក់វ៉ាក់សាំងដូសទី១ ទៅដូសទី២ គឺមានរយៈពេល ២១ថ្ងៃ

130

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានសម្រេចកែប្រែគម្លាតពេលវេលា នៃការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម រវាងដូសទី១ និងដូសទី២ ត្រូវមានរយៈពេល ២១ថ្ងៃ ឬ៣សប្តាហ៍។

យោងតាមលិខិតណែនាំរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ចេញនៅថ្ងៃទី១៣ ខែកក្កដានេះ បានណែនាំទៅប្រធាន អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវធ្វើការណែនាំជាបន្ទាន់ដល់ក្រុមគ្រូពេទ្យនៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យអនុវត្តន៍នូវគោលការណ៍ថ្មីនេះ។

យោងតាមលិខិតណែនាំរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី១៣ ខែកក្កដា នេះ បានបញ្ជាក់ថា ការផ្លាស់ប្តូរពេលវេលាចាក់វ៉ាក់សាំងរវាងដូសទី១ និងដូសទី២នេះ ធ្វើឡើងដោយមានចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន ដោយយោងតាមរបាយការណ៍របស់គណៈប្រចាំការនៃគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

សូមបញ្ជាក់ថានាពេលកន្លងទៅគម្លាត នៃការចាក់វ៉ាក់សាំងរវាងដូសទី១ និងដូសទី២ នៃវ៉ាក់សាំងទាំងពីរប្រភេទនេះ គឺមានរយៈពេលត្រឹម ១៤ថ្ងៃ ឬស្មើនឹងពីរសប្តាហ៍ប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង