ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មួយប្រសាយកពូថៅ មកកាប់ឪពុកមាស្លាប់ ដោយ ទំនាស់ពាក្យសម្តីក្នុងពេលផឹកស៊ី រឿងព្រំដី

295

កំពង់ធំ ៖ ក្មួយប្រសាយកពូថៅមកកាប់ ឪពុកមាចំនួន១ពូថៅចំក្រោម   ដងកាំបិតខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ រឿងផឹកស៊ីជាមួយគ្នា ហើយបានឈ្លោះប្រកែកគ្នា ពីបញ្ហាព្រំដី នៅថ្ងៃទី 12 កក្កដា ឆ្នាំ 2021 ម៉ោង19និង25នាទី យប់នៅភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។

មានករណីឃាតកម្មបង្កដោយ ជនសង្ស័យ ជាក្មួយប្រសាឈ្មោះ មិត ពុធ ភេទប្រុស អាយុ 40ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ(ផ្ទះជាប់របង ជាមួយជនរងគ្រោះ) បានយកពូថៅកាប់ជនរងគ្រោះ ជាឪពុកមាសាច់ថ្លៃឈ្មោះ ឃន ស៊ន់ ភេទប្រុស អាយុ64ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុ ចំក្រោមដងកាំបិត ខាងឆ្វេង1កន្លែង បណ្តាលអោយស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ (ផ្ទះជនរងគ្រោះ)។

មូលហេតុ ៖ ទំនាស់ពាក្យសម្តីក្នុង ពេលផឹកស៊ី រឿងព្រំដី ។

អង្គហេតុ៖ នៅមុនពេលកើតហេតុ ម៉ោងប្រហែល19 ជនរងគ្រោះនិងជនសង្ស័យ រួមនិងមិត្តភក្ត័ពីរនាក់ទៀត បាននាំគ្នាផឹកស្រា សរ នៅក្រោមផ្ទះជនរងគ្រោះ រហូតស្រវឹងរៀងៗខ្លួនហើយ ក៏កើតជាទំនាស់ពាក្យសំដី រឿងព្រំដី រវាងជនសង្ស័យនិងជនរងគ្រោះ ខណៈនោះជនសង្ស័យ បានយកកែវស្រាគប់ លើជនរងគ្រោះ និង បានរត់ទៅផ្ទះរបស់ខ្លួនយក ពូថៅមកកាប់ជនរងគ្រោះ ចំក្រោមឆ្អឹងជំនីខាងឆ្វេង បណ្តាលឲ្យស្លាប់ នៅកន្លែងហេតុ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័ុយ បានរត់គេចខ្លួន បាត់ ក្រោយទទួលព័ត៌មាន អធិការបានដឹកនាំកម្លាំង សហការជាមួយ ប្រជាការពារបានតាមចាប់ ឃាត់ខ្លួនជនសង្ស័យបាន ចម្ងាយប្រមាណ ជា150ម៉ែត្រ ទិសខាងជើងកន្លែងកើតហេតុ ដែលសម្ងំលាក់ខ្លួន ក្រោមជង្រុកស្រូវឪពុកបង្កើត ។

ករណីនេះ សមត្ថកិច្ចកំពង់កសាង សំណុំរឿងទៅ តាមនិតិវិធី។ ចំណែកសាកសពជនរងគ្រោះ សាច់ញាត្តិយកទៅ ធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង