ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តដឹកផ្លែឈើ​ ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើង ឯតៃកុងរត់បាត់

56

 

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តសាំយ៉ុងដឹកផ្លែឈើ ក្នុងល្បឿនលឿន បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្ដាលឲ្យបាក់អស់៣កង់ ក្រឡាប់ផ្ងារជើង ចាក់ផ្លែឈើចោលពេញផ្លូវ ចំណែកឯតៃកុងរថយន្ត បានបើកទ្វាររត់ឡើងលើរថយន្តមួយគ្រឿងទៀត គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង២ និង២០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ២៨៩ កែងនឹង ៥២៨ ចំណុចជាប់នឹងបន្ទាយកងរាជអាវុធហត្ថផ្ទៃប្រទេស ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តសាំយ៉ុងដឹកផ្លែឈើមួយគ្រឿង ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ 2O-9743 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវ ២៨៩ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន ខណៈដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅខាងឆ្វេងដៃ ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឲ្យបាក់អស់ចំនួន ៣កង់ ចំណែករថយន្តបង្ក បានក្រឡាប់ផ្ងារជើងម្ខាង ជះផ្លែឈើរាយប៉ាយពេញលើដងផ្លូវ។

សមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុ ស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញ ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយ ៕

អត្ថបទដែលជាប់ទាក់ទង