ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារចល័ត ចម្រុះសម្រាប់ ឆ្មក់ត្រួតពិនិត្យយានយន្ត ដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ បានចុះចាប់ និងពិន័យរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ២០គ្រឿង

155
  • ខេត្តសៀមរាប ៖ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំ ណត់ បានចុះចាប់ និងពិន័យរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ២០គ្រឿង ក្នុងខេត្តសៀមរាប កណ្តាល និងកំពង់ស្ពឺ។

ក្នុងប្រតិបត្តិការចល័តរយៈពេល ២ថ្ងៃ គឺថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានត្រួតពិនិត្យ និងឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ២០គ្រឿងក្នុងខេត្តសៀមរាប កណ្តាល និងខេត្តកំពង់ស្ពឺ។

ចំពោះប្រតិបត្តិការនៅខេត្តសៀមរាប ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ក្រុមការងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន ១៣គ្រឿង ដោយលើសទម្ងន់កម្រិតកំណត់ចាប់ពី ៥តោន ដល់ ២៨តោន ចំនួន ៧គ្រឿង ក្នុងនោះយានយន្តចំនួន ០៣គ្រឿងដែលលើសចាប់ពី ២០%នៃទម្ងន់អនុញ្ញាតត្រូវឃាត់ទុករយៈពេល ១ឆ្នាំ។ ដោយឡែក នៅខេត្តកណ្តាល លើផ្លូវជាតិលេខ២០ ក្រុមការងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន ៧គ្រឿង ដោយលើសទម្ងន់កម្រិតកំណត់ចាប់ពី ១០តោន ដល់២២តោនទាំង ០៧គ្រឿង ដែលលើសទម្ងន់ចាប់ពី ២០% នៃទម្ងន់អនុញ្ញាតត្រូវឃាត់ទុករយៈពេល ១ឆ្នាំ។ ក្នុងប្រតិបត្តិការចុងក្រោយលើផ្លូវជាតិលេខ ៤១ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រុមការងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន ០៦គ្រឿង ដោយដឹកលើសទម្ងន់កម្រិតកំណត់ចាប់ពី ១៥តោន ដល់២០តោន ចំនួន ០៦គ្រឿង ក្នុងនោះយានយន្តចំនួន ០៤គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ២០% នៃទម្ងន់អនុញ្ញាតត្រូវឃាត់ទុក ១ឆ្នាំ។

យោងតាមទិន្នន័យខាងលើយានយន្តចំនួន ២០គ្រឿងត្រូវបានពិន័យ ក្នុងនោះយានយន្តចំនួន ១៤គ្រឿងត្រូវឃាត់ទុកចំនួន ១ឆ្នាំដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ជាថ្មីម្តងទៀតថា៖ ក្រសួងនឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ៕

អត្ថបទដែលជាប់ទាក់ទង