ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិ ថ្លែងអំណរគុណ IMF ដែលជួយគាំទ្រ ដល់ធនាគារជាតិ ក្នុងការកសាង និងពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិក

99

 

ភ្នំពេញ៖ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណដល់ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលជួយគាំទ្រដល់ ធនាគារជាតិ ក្នុងការកសាង និងពង្រឹងសមត្ថភាពមន្ត្រី- បុគ្គលិកធនាគារជាតិ នៃកម្ពុជាកន្លងមក។

ការលើកឡើងរបស់លោកស្រី នាវ ច័ន្ទថាណា ធ្វើឡើងក្នុងឱកាសជួបប្រជុំជាមួយ លោក Dan Citrin ទីប្រឹក្សានៃការិយាល័យវាយតម្លៃឯករាជ្យ IMF នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។

លោកស្រី នាវ ច័ន្ទថាណា បានថ្លែងអំណរគុណ ចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានចូលរួមជួយគាំទ្រ ដល់ធនាគារជាតិនៃកម្ពុជា ក្នុងការកសាង និងពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជា។

លោកស្រីលើកឡើងទៀតថា «ក្នុងនោះមូលនិធិរូបិយវត្ថុអន្តរជាតិ បានចូលរួមគាំទ្ររួមមាន ការតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ការពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ការធ្វើឱ្យប្រសើរឡើងនូវការចងក្រងស្ថិតិ ការអភិវឌ្ឍទីផ្សារអន្តរធនាគារ និងការពង្រឹងសមត្ថភាពក្នុងការត្រួតពិនិត្យលើវិស័យធនាគារ»។

សូមជម្រាបថា កិច្ចប្រជុំរវាងធនាគារជាតិនៃកម្ពុជា និងមូលនិធិរូបិយវត្ថុអន្តរជាតិ ធ្វើឡើងក្នុងគោលបំណងពិភាក្សា និងវាយតម្លៃលើជំនួយបច្ចេកទេស ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ បានផ្តល់ជូនធនាគារជាតិ នៃកម្ពុជានាពេលកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង