ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌដូនពេញ ចុះបិទទីតាំងហាងផឹកស៊ី MOB មិនគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល

75

 

ភ្នំពេញ​ ÷ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំកម្លាំងចម្រុះ ដោយលោកអភិបាលរងធ្វើការចុះបិទទីតាំង​ ហាង MOB ជាបណ្តោះអាសន្ន ដោយមានការជួបជុំប្រមូលផ្តុំផឹកស៊ី មិនគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមការរៀបរាប់ ពីលោកអភិបាលរងខណ្ឌដូនពេញ បានប្រាប់ឲ្យដឹងថា ដោយសារតែហាងយីហោឈ្មោះ MOB​ មួយកន្លែងនេះ បានលួចបើកដោយមិនមានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច ហើយនៅក្នុងនោះ មិនគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដោយមានការជួបជុំប្រមូលផ្តុំ និងផឹកសុីមិនរក្សាគម្លាត ដូចនេះទើបនៅយប់ថ្ងៃកើតហេតុខាងលើ ដឹកនាំកម្លាំងចម្រុះ ដោយលោកអភិបាលរងខណ្ឌដូនពេញ ចុះមកបិទ ហាងយីហោ ឈ្មោះ MOB ជាបណ្តោះអាសន្នតែម្តង និងរង់ចាំសេចក្តីជូនដំណឹង ពីអាជ្ញាធរមានសមត្ថកិច្ចពេលក្រោយ។

ក្រោយពីការចុះបិទរួច អាជ្ញាធរខណ្ឌដូនពេញ មិនមានឃាត់មនុស្សនោះទេ គ្រាន់តែហៅម្ចាស់ហាងធ្វើការណែនាំ និងធ្វើកិច្ចសន្យា មិនឲ្យបើកតទៅទៀត រង់ចាំសេចក្តីជូនដំណឹង ពីអាជ្ញាធរមានសមត្ថកិច្ច៕

អត្ថបទដែលជាប់ទាក់ទង