ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងកម្លាំង​ពិសេស​ អា​ហ្វ​ហ្គា​នី​ស្ថាន​ បាន​ទទួល​រង​ការ​វាយប្រហារ ​យ៉ាង​សាហាវ ​ពី​ពួក​តា​លី​បង់​ កំឡុង​ពេលធ្វើការ​ឆ្លើយ​តប​ការ​សុំ​ជំនួយ​សង្គ្រោះ​

46

Afghanistan៖ នា​មុន​ពេល​ព្រលឹម​ បន្ទាប់​ពី​ត្រឡប់​ពី​បេសកកម្ម​កាលពី​ថ្ងៃ​អង្គា​រ៍​ បាន​ត្រឹមតែ​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ ក្បួន​នៃ​កងកម្លាំង​ពិសេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​បាន​ហត់នឿយ​ បាន​ចាក​ចេញពី​មូលដ្ឋាន​របស់​ពួក​គេ​វិញ​ ដើម្បី​ព្យាយាម​សង្គ្រោះ​នគរបាល​ម្នាក់​ ដែល​រង​របួស​ ដោយសារ​ការ​វាយប្រហារ​ដោយ​ក្រុម​ឧទ្ទាម​តា​លី​បង់​នៅ​ជាយក្រុង​ Kandahar​ ។​

​ការ​ចេញ​ទៅ​ប្រតិបត្តិការ​នៅ​ពេល​មាន​ភាព​តានតឹង​ប៉ុន្តែ​ស្ងប់ស្ងាត់​។​ ប្រតិបត្តិការ​នេះ​ផ្តោត​ទៅ​លើ​ភាគ​ខាងត្បូង​ដែល​ជា​បន្ទាយ​ពួក​តា​លី​បង់​ មុន​ពេល​ចលនា​នេះ​ត្រូវ​បាន​បណ្តេញ​ចេញពី​អំណាច​ក្នុង​ឆ្នាំ​ ២០០១​។​

​បើ​យោង​តាម​អ្នក​យក​ព័ត៌មាន​រ៉​យ​ទ័​រ​ធ្វើ​ដំណើរ​ជាមួយ​ពួក​គេ​នៅ​ពេល​ពួក​គេ​ទៅ​ដល់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ដែល​នគរបាល​ឈ្មោះ​ Ahmad​ Shah​ បាន​ជាប់​ក្នុង​នោះ​តែ​ម្នាក់ឯង​អស់​រយៈពេល​ ១៨​ ម៉ោង​ កងកម្លាំង​ពិសេស​ប្រហែល​ ៣០​ ទៅ​ ៤០​ នាក់​ នៅ​ក្នុង​ក្បួន​រថយន្ត​ Humvees​ ត្រូវ​បាន​បាញ់ប្រហារ​ដោយ​អាវុធ​ស្វ័យប្រវត្តិ​។​

​ការ​ប្រយុទ្ធ​ដោយ​កាំភ្លើង​បាន​ផ្ទុះ​ឡើង​ នៅ​ពេល​ដែល​ក្បួន​យោធា​បាន​ព្យាយាម​ទៅ​ដល់ទី​តាំងរបស់​លោក​ Shah​ ហើយ​យក​គាត់​ទៅ​ដាក់​ចូល​ទៅ​ក្នុង​រថយន្ត​មួយ​។​

​បន្ទាប់​មក​មានការ​ផ្ទុះ​ខ្លាំងៗ​ ជា​បន្តបន្ទាប់​ រថយន្ត​ Humvees​ ចំនួន​បី​ដែល​ដឹកនាំ​ក្បួន​ក្នុង​ចំណោម​ រថយន្ត​ចំនួន​ ០៨​ ត្រូវ​បាន​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ដែល​បណ្តាល​រង​ការ​ខូចខាត​យ៉ាងដំណំ​ និង​មិន​អាច​បន្តដំណើរ​បាន​។​

​ខណៈ​ដែល​កំពុង​ច្របូកច្របល់​ កងកម្លាំង​ពិសេស​នៅ​ខាងក្នុង​រថយន្ត​ដែល​ខូច​ បាន​ប្រញាប់​ប្តូរ​ទៅ​ឡាន​ដឹក​ទំនិញ​។​ ការ​បាញ់កាំភ្លើង​ហាក់ដូចជា​មក​ពី​គ្រប់​ទិស​ទី​ ដោយ​បាញ់​ចេញពី​ទី​បញ្ចុះសព​មួយ​ទៅ​ខាងឆ្វេង​ និង​ពី​ចម្ការ​ដើម​ប្រេងខ្យល់​ ដែល​នៅ​ខាងស្តាំ​ ៕

អត្ថបទដែលជាប់ទាក់ទង