ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំកម្រិតខ្ពស់ លើទី២ ស្តីពីកិច្ចសហប្រតិបត្តិការ កម្មសិទ្ធិបញ្ញាទ្វេភាគី ក្នុងគោលបំណងទាញ យកការវិនិយោគទុន ពីក្រៅប្រទេសឲ្យមកវិនិយោគ នៅកម្ពុជាកាន់តែច្រេីន

54

 

ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំកម្រិតខ្ពស់ លើទី២ ស្តីពីកិច្ចសហប្រតិបត្តិការ កម្មសិទ្ធិបញ្ញាទ្វេភាគីរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និងអង្គភាពកម្មសិទ្ធិ បញ្ញារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន (CNIPA)។

កិច្ចប្រជុំកម្រិតខ្ពស់ លើទី២ស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធបញ្ញាទ្វេភាគីរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)និងអង្គភាពកម្មសិទ្ធិ បញ្ញារដ្ឋនៃសាធារណរដ្ឋប្រជាមានិត ចិន (CNIPA) ត្រូវបានប្រារព្វធ្វើឡើង នៅព្រឹកថ្ងៃទី ២២ខែកក្កដា ឆ្នាំ ២០២១ ក្រោមអធិបតីភាពរបស់ ឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងឯកឧត្តម បណ្ឌិត Shen Changyu ប្រធានអង្គភាពកម្មសិទ្ធិបញ្ញារដ្ឋនៃ សាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធអនឡាញ រវាងកម្ពុជា នៅទីស្តីការក្រសួង ពីរាជធានីភ្នំពេញ និងនៅទីក្រុងប៉េកាំង ពីប្រទេសចិន ។

គោលបំណងនៃកិច្ចប្រជុំនេះគឺពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងថែមទៀត និងមានការ រៀបចំគម្រោង កិច្ចសហប្រតិបត្តិការឆ្នាំ២០២១ -២០២២ សម្រាប់អនុវត្តឲ្យមានប្រសិទ្ធិភាពក្នុងនោះរួមមាន ការផ្លាស់ប្តូរព័ត៌មាន ទៅលើស្រាវជ្រាវត្រួតពិនិត្យទៅលើ សំណុំលិខិតប្រកាសនីយបត្រតក្កកម្មចាស់ៗពីប្រទេសចិន ការបណ្តុះបណ្តាលធនធានមនុស្ស ក្រោមគម្រាង សហប្រតិបត្តិការកម្មសិទ្ធិបញ្ញា Belt & Road ការផ្លាស់ប្តូរបទពិសោធន៍កម្មសិទ្ធិបញ្ញាសម្រាប់អភិវឌ្ឍ SME ការប្រើព័ត៌មានកម្មសិទ្ធិបញ្ញាសម្រាប់ជម្រុញ ការបង្កើតប្រកាសនីយបត្រតក្កកម្ម ការច្នៃប្រឌិតនិងបង្កើតថ្មីនៅកម្ពុជា។ ហើយក៏ជាផ្នែកមួយដើម្បីទាក់ ទាញ អ្នកវិនិយោគពីប្រទេសចិន ដើម្បីទទួលបានការកើនឡើង នូវការចុះបញ្ជីប្រកាសនីយបត្រតក្កកម្មនៅកម្ពុជា ឱ្យបានច្រើនពីប្រទេសចិន ដែលវាជាផ្នែកមួយដើរតួនាទីយ៉ាងសំខាន់ ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកទឹកចិត្តចំពោះអ្នកវិនិយោពីប្រទេសចិន តាមរយៈការចុះបញ្ជីសារឡើងវិញ នៃប្រកាសនីយបត្រតក្កកម្មរបស់ចិន នៅកម្ពុជា ។

គួរបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការ ផ្តល់ប្រកាសនីយបត្រតក្កកម្មចិន នៅព្រះរាជាណាចក្រកម្ពុជា រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង អង្គភាពកម្មសិទ្ធិបញ្ញារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្កើតឡើង ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីទាក់ទាញអ្នកវិនិយោគចិនចូលមកកម្ពុជា ជាពិសេសការនាំយកនូវបច្ចេកវិទ្យាថ្មីៗ មកការពារនិងផលិតនៅកម្ពុជា មិនតែប៉ុណ្ណោះអង្គភាពកម្មសិទ្ធិបញ្ញារដ្ឋនៃ សាធារណរដ្ឋប្រជាមានិតចិន បានជួយបណ្តុះបណ្តាល ធនធានមនុស្ស លើវិស័យកម្មសិទ្ធិបញ្ញាតាមរយៈការផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលតាមអនឡាញ ដែលបានរៀបចំក្រោម គម្រោងកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ និងមានការចុះហត្ថលេខារវាងប្រធានស្ថាបនទាំងពីរ តាមរយៈការចុះអនុស្សរណៈយោគ យល់គ្នានេះបានជំរុញឲ្យមានការផ្លាស់ប្តូរបច្ចេកវិទ្យា កំណើនវិនិយោគ និងសេដ្ឋកិច្ចជាតិ។ ម៉្យាងទៀតក្រសួងបានអនុវត្តកិច្ចសហប្រតិបត្តិការ នេះជាមួយ ប្រទេសសិង្ហបុរី ជប៉ុន សហគមន៍អឺរ៉ុប កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនៅក្នុងវិស័យកម្មសិទ្ធិបញ្ញានេះផងដែរ ។

ក្នុងគោលបំណងទាញយកការវិនិយោគទុន ពីក្រៅប្រទសេឲ្យមកវិនិយោគ នៅកម្ពុជាកាន់តែច្រេីនឡេីងៗ ។ ជាក់ស្តែង បន្ទាប់ពីប្រទេសទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នានៅ ឆ្នាំ២០១៧ រហូតដល់ បច្ចុប្បន្ន ទទួលបានសុំណុំលិខិតប្រកាស នីយបត្រតក្កកម្មមកពីប្រទេសចិនចំនួន ៤៦១ និងផ្តល់ប្រកាសនីយបត្រតក្កកម្មការពារបានចំនួន ២៦០ ក្រសួងនិងរៀបចំធ្វើ កិច្ចសហប្រតិបត្តិការ ក្នុងការចុះបញ្ជីគំនូរឧស្សាហកម្មចិននៅកម្ពុជាទៀតផង៕

អត្ថបទដែលជាប់ទាក់ទង