ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ តម្លៃមនុស្ស

103

 

ភ្នំពេញ ៖ អ្នកខ្លះគេផ្ដល់តម្លៃដល់ អ្នកមានចំណេះដឹងខ្ពង់ខ្ពស់ ខ្លះផ្ថល់តម្លៃដល់ អ្នកមានធនធានស្ដុកស្ដម្ភ ឯ ខ្លះទៀតផ្ដល់តម្លៃ​ ដល់អ្នចេះជួយគ្នាទៅវិញទៅមក ។

តាមពិតធាតុទាំង៣នេះ សុទ្ធតែសំខាន់ដូចគ្នាតែអ្វីៗ ក៏វាអាស្រ័យទៅលើបុគ្គខ្លួនឯងតែម្ដង ។
ខ្លះមានចំណេះដឹងខ្ពង់ខ្ពស់ មែនតែបែរជាយកចំណេះដឹងនោះ ទៅប្រើក្នុងផ្លូវខុស ឬ ផ្លូវទុច្ចរឹតគេនឹងក្លាយ ជាជនថោកទាប គ្មានតម្លៃដល់សង្គមឡើយ ។

មានឧទាហរណ៍ច្រើនណាស់អំពីរឿងនេះ ។ អាដុលហ៊ីត្លែ ប៉ុល​ពត និងឥស្សរជនជាច្រើនទៀត ខ្លះសុទ្ធតែបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យល្បីៗ នៅក្នុងលោកតែទីបំផុត ឥស្សរជនទាំងនោះ បែរជាប្រព្រឹត្តអំពើឧក្រឹដ្ឋ មនុស្សជាតិទៅវិញ ។
អញ្ចឹងហើយទើបគេនិយាយថា “ទ្រព្យសម្បត្តិមានតម្លៃបំផុត របស់បុគ្គលម្នាក់មិនមែន ខួរក្បាលពោរពេញ ដោយចំណេះដឹងឡើយ តែគឺបេះដូងពោរពេញ ដោយក្ដីស្រឡាញ់ជាមួយនឹងត្រចៀក មួយរង់ចាំស្ដាប់ និង ដៃរង់ចាំជួយគេ”( A person’s most valuable asset is not a brain loaded wih knowledge but A heart full of love with an ear open to lisren and A hand willing to help ) ៕

អត្ថបទដែលជាប់ទាក់ទង