ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់ឱ្យដំណើរការសាកល្បង ប្រព័ន្ធទិន្នន័យ តាមដានម៉ាក្រូសេដ្ឋកិច្ច របស់ធនាគារជាតិនៃកម្ពុជា ក្រោមជំនួយបច្ចេកទេស របស់ធនាគារអភិវឌ្ឍន៍អាស៊ី

34

 

ភ្នំពេញ ៖ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធទិន្នន័យតាមដានម៉ាក្រូសេដ្ឋកិច្ច របស់ធនាគារជាតិនៃកម្ពុជា ក្រោមជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។

នៅថ្ងៃសុក្រទី២៣ ខែកក្កដា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី រៀបចំពិធីដាក់ឱ្យដំណើរការ សាកល្បងប្រព័ន្ធទិន្នន័យតាមដានម៉ាក្រូសេដ្ឋកិច្ច (Macroeconomic Surveillance Database System – MSDS) តាមរយៈប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពលោក ឃូ វុល្លី អគ្គនាយករងបច្ចេកទេស ធនាគារជាតិ នៃកម្ពុជា និងលោក Anthony Gill ប្រធានបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា។

ប្រព័ន្ធ MSDS គឺជាប្រព័ន្ធមូលដ្ឋានទិន្នន័យអនឡាញ ដែលត្រូវប្រើប្រាស់សម្រាប់ការវិភាគ និង ការតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការរៀបចំគោលនយោបាយនានា សំដៅធានាឱ្យបាននូវស្ថិរភាពថ្លៃ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ លើសពីនេះ ប្រព័ន្ធទិន្នន័យនេះ នឹងផ្តល់លទ្ធភាពដល់អ្នកប្រើប្រាស់ក្នុងការតាមដាន និងវាយតម្លៃការវិវឌ្ឍនៃដំណើរការសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តាមរយៈសូចនាករគន្លឹះទាំង ៧០, តារាងសូចនាករសំខាន់ៗ, ក្រាហ្វិក និងទិន្នន័យតាមវិស័យ ប្រមាណ ៣០០មុខបន្ថែមទៀត ដែលត្រូវបានរៀបចំក្រោមជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលជប៉ុន។

សូចនាករគន្លឹះ និងទិន្នន័យផ្សេងទៀត ត្រូវបានរៀបចំជាប្រចាំខែ ត្រីមាស និងឆ្នាំ ព្រមទាំងចែកចេញជា ៦ វិស័យម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗ រួមមាន៖ i/- ការប្រែប្រួលសេដ្ឋកិច្ចសកល ii- ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច – វិស័យក្រៅប្រទេស ivl- វិស័យ សារពើពន្ធ – វិស័យហិរញ្ញវត្ថុ និង vi/- សូចនាករសម្រាប់ប្រៀបធៀបជាមួយប្រទេសដែលមានស្ថាន ភាពសេដ្ឋកិច្ចប្រហាក់ប្រហែលនឹងកម្ពុជា។

ការដាក់ឱ្យដំណើរការសាកល្បងនូវ “ប្រព័ន្ធទិន្នន័យតាមដានម៉ាក្រូសេដ្ឋកិច្ច នេះ គឺជាជំហានថ្មី មួយទៀតនៃដំណើរការផ្សព្វផ្សាយទិន្នន័យប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពទាន់ពេលវេលា ស្របតាមបេសកកម្មរបស់ធនាគារជាតិនៃកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង