ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោកនិង លោកស្រី​​ ឱ​ វណ្ណ​ឌិននាំ​យកថវិកា​ និងគ្រឿងឧបភោគ​ បរិភោគ​នរបស់សម្តេចតេជោរ​ ជូន​ លោកតា​ អាយុ​ ១០៣​ ឆ្នាំម្នាក់ នៅសង្កាត់បឹងសាឡាង

49

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក លោកឯក ឃុនដឿន នាថ្ងៃទី២៦ កក្កដា នេះបានអមដំណេីរលោកស្រី វេជ្ជបណ្ឌិត​​ វណ្ណឌិនរដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បាននាំយកថវិកានិងគ្រឿងឧបភោគបរិភោគជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោរមកប្រគល់ជូនលោកតាអាយុ១០៣ឆ្នាំម្នាក់ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលស្ម័គចិត្តចាក់វាក់សាំងការពារជម្ងឺកូវុិដ១៩បានដោយជោគជ័យ។

  លោកតាម្នាក់នេះ មានឈ្មោះសុខឡេងអាយុ១០៣ឆ្នាំរស់នៅភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ លោកតា ទទួលបានថវិកាសម្ដេចតេជោចំនួន៣លានរៀល។

   លោកស្រី វណ្ណឌីន បានបញ្ជាក់អោយដឹង

ថា កាលពីដើមខែកក្កដា កន្លងទៅនេះ យើងបានរកឃើញលោកតា លោកយាយ អាយុជាង១០០ឆ្នាំ ដែលស្ម័គ្រចិត្ដមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៨នាក់ ហើយត្រូវបានក្រុមការងារយើង នាំយកថវិការបស់ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជា ប្រគល់ជូនដល់លោកតា លោកយាយរួចហើយ។

   លោកស្រីបន្តថា សម្រាប់វគ្គនេះ យើងបានរកឃើញ ១៣នាក់បន្ថែមទៀត មានអាយុចាប់ពី១០០ឆ្នាំឡើងទៅ ដោយនៅថ្ងៃនេះយើងបាននាំយកថវិការបស់សម្ដេចតេជោ ប្រគល់ជូនលោកតា លោកយាយ ចំនួន៣នាក់រួចរាល់ នឹងប្រគល់ជូនពួកគាត់ជាបន្ដបន្ទាប់រហូតគ្រប់ចំនួន»

លោកស្រី វណ្ណឌីន បានបញ្ជាក់បន្ថែមថា គិតត្រឹមយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ,៧៤១,៧៨២នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៦៧.៤២%

   លោកស្រី វណ្ណឌីន ក្នុងឱកាសនោះ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ នាំកូនអាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា៕

 

អត្ថបទដែលជាប់ទាក់ទង