ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ៖ ចុងសប្ដាហ៍ទីបួន នៃខែកក្កដា កម្ពុជាទទួលភ្ញៀវទេសចរជិត ៧ម៉ឺននាក់

43

 

ភ្នំពេញ ៖ រយៈពេលពីរថ្ងៃ ២៤-២៥ ខែកក្កដា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាមានភ្ញៀវទេសចរដើរលេងកម្សាន្តសរុប ៦៩,៥៤៩ នាក់ ក្នុងនោះភ្ញៀវជាតិ ៦៨,២៥១ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,២៩៨ នាក់។ នេះបើតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញ៖ ១៨,៥៣១ នាក់ ខេត្តកំពត៖ ១២,១៧៣ នាក់ ខេត្តព្រះសីហនុ៖ ៧,៩៤១ នាក់ ខេត្តកណ្តាល ៖ ៤,៧៩៣ នាក់ ខេត្តកំពង់ស្ពឺ៖ ៤,៧៨៨ នាក់ និង ខេត្តកែប៖ ៤,២៤០ នាក់។ ចំនួននេះមានការកើនឡើង ៩.៥៤% ធៀបនឹងសប្តាហ៍កន្លងមក។

ឯកឧត្ដម ថោង ខុន បានពោលថា ការគ្រប់គ្រងស្ថានភាពកូវីដ-១៩ នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ជាកត្តាសំខាន់ជំរុញ កំណើនភ្ញៀវទេសចរផ្ទៃក្នុង សប្តាហ៍កន្លងមក ប៉ុន្តែទោះយ៉ាងណា គណៈបញ្ជការឯកភាពរាជធានី-ខេត្ត នៅតែបន្តចាត់វិធានម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងបន្តភាពប្រុងប្រយ័ត្ន ចំពោះចរន្តភ្ញៀវទេសចរ នៅតាមគោលដៅទេសចរណ៍នានា៕

អត្ថបទដែលជាប់ទាក់ទង