ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ ពៀររម្ងាប់ ដោយការមិនចងពៀរ

151

 

ភ្នំពេញ៖ ក្នុងរឿងគុននិយមចិន បណ្ដាអ្នកខ្លាំងក្នុងពិភពគុន តែងតែនិយាយថា ”ជាកូនប្រុសបើថ្ងៃនេះ ទទួលបរាជ័យក៏មិនថ្វីដែរ
សំខាន់ឲ្យតែចិញ្ចឹមចិត្តសងសឹក ទោះបីរង់ចាំ១០ឆ្នាំ ឬ ១០០ឆ្នាំទៀត ក៏មិនជាអ្វីតែត្រូវរក្សាជីវិតឲ្យគង់វង្ស” ។

រឿងគុននិយមចិនពិតជាបែបនោះមែន ព្រោះការសងសឹកកើត មានពីតំណមួយទៅកាន់តំណមួយទៀត មិនព្រមចប់ឡើយ ។ តាម
ពិតចិនក៏កាន់សាសនាព្រះពុទ្ធដែរ ហេតុអ្វីមិនយកធម៌ព្រះពុទ្ធ មកបញ្ចប់គំនុំនោះ គឺពៀររម្ងាប់ដោយការមិនចងពៀរនោះទៅ ។ រឿងជាក់ស្ដែង
នៅក្នុងសង្គមខ្មែរ ក៏បញ្ចប់សង្គ្រាមដើយធម៌ពៀររម្ងាប់ ដោយការមិនចងពៀរដែរនោះ គឺបញ្ចប់សង្គ្រាម បញ្ចប់គំនុំក្រោមនយោបាយឈ្នះ ! នៃសម្ដេចអគ្គមហាសេបតីតេជោហ៊ុន សែន ។នេះជាឧទាហរណ៍មួយ ។

នៅក្នុងសម័យព្រះ ! សុំទោសខ្ញុំកើតមិនទាន់សម័យព្រះទេ តែបើតាមនៅក្នុងគម្ពីរធម្មបទ ដែលមានចំនួន៣០២គាថានោះមានគាថា
មួយនិយាយពីរឿង ប្រពន្ធចុងប្រពន្ធដើម ។

នៅក្នុងរឿងនោះមានបុរសមួយរូប មានប្រពន្ធមួយទល់នឹងមួយ ដូចគេដូចឯងទេ ហើយពួកគេស្រឡាញ់គ្នាណាស់ ។ ទាំង២នាក់ប្ដី
ប្រពន្ធរស់នៅជាមួយគ្នា រាប់ឆ្នាំមកហើយនៅតែមិនមានកូន ដោយសារប្រពន្ធជាមនុស្សអារ (មនុស្សដែលមិនអាបង្កផ្ទៃឲ្យមានកូនបាន)
ហើយនៅក្នុងសម័យនោះ បើគ្មានកូនទេមរតកទាំងឡាយ នៅតែជារបស់ប្ដីដដែល ។

នាងជាប្រពន្ធបារម្ភណាស់ ក៏និយាយនឹងប្ដីថាបងគួរ តែយកប្រពន្ធមួយទៀតទៅ ដើម្បីមានកូនបន្តពូជ តែសូមបងកុំបោះបង់អូន
ចោល ។ ប្ដីយល់ព្រមយកប្រពន្ធមួយទៀត ជាមួយនឹងការសន្យាមិនបោះបង់ប្រពន្ធដើម ចោលឡើយ ។ នាងជាប្រពន្ធចុង នឹង នាងជាប្រពន្ធដើមបបួលគ្នារាប់អាន ដូចជាបងប្អូនហើយសន្យា ជួយគ្នាទៅវិញទៅមក មិនតែប៉ុណ្ណោះនាងជាប្រពន្ធដើម និយាយប្រាប់នាងចុងថាបើមានផ្ទៃពោះប្រាប់គេផង ដើម្បីគេជួយរកថ្នាំមករក្សាគភ៌ឲ្យ ។

មួយរយៈក្រោយមកនាងចុង ក៏មានគភ៌មែនហើយក៏ទៅប្រាប់នាងចុង តាមការសន្យា ។ នាងប្រពន្ធដើម ក៏ឲ្យថ្នាំលេបដែលថ្នាំនោះ
ជាថ្នាំទម្លាក់កូនចោលសោះ ។ នាងចុងក៏មិនបានចាប់អារម្មណ៍ដែរ លុះមានផ្ទៃពោះកូនទី២ ក៏ប្រាប់ទៅនាងដើមទៀត នាងដើមក៏ឲ្យថ្នាំទម្លាក់កូនមកលេបទៀត ។ កូននោះក៏ធ្លាក់មកទៀត ។

បន្ទាប់ពីកូនធ្លាក់អស់២នាក់​ នាងចុងក៏សាកសួរអ្នកភូមិ ទើបអ្នកភូមិប្រាប់ថា ថ្នាំដែលនាងប្រពន្ធដើម ឲ្យនោះជាថ្នាំរំលូតកូនទេ ។
មិនបានប៉ុន្មាននាងប្រពន្ធចុង ក៏មានកំណើតកូនទី៣ ហើយលើកនេះនាងមិនប្រាប់នាងដើមឡើយ។ ផ្ទៃពោះពីមួយខែទៅមួយខែ កាន់តែធំទើបនាងប្រពន្ធដើម ដឹងថានាងចុងមានកូនទៀតហើយ ។
លើកនេះនាងមិនផ្ដល់ថ្នាំឲ្យដូចមុនទេ ព្រោះនាងចុងដឹងរឿងអស់ទៅហើយ ។ ព្រលប់ៗនាយប់មួយ ខណៈដែលនាងចុងចុះទៅ
ងូតទឹកនៅខាងក្រាមផ្ទះ នោះនាងដើមមកដេក នៅមាត់ទ្វារក្បែរជណ្ដើរ ។ លុះពេលនាងចុងឡើងមក នាងដើមខ្តាស់ជើង បណ្ដាលឲ្យនាងចុងធ្លាក់មកដីហើយក៏ស្លាប់ទាំងកូនទាំងម្ដាយទៅ។ មុននឹងស្លាប់នាងចុង បានសច្ចាថាបើមានជាតិក្រោយមែន នាងនឹងតាមសម្លាប់សងសឹក ឲ្យដូចនាងឯងសម្លាប់អញ នឹង កូនអញអញ្ចឹងដែរ ។

នាងប្រពន្ធចុងស្លាប់ទៅ ក៏កើតជាសត្វឆ្មា ចំពោះនាងប្រពន្ធដើម ទៅកើតជាមេមាន់ ។ គ្រាន់តែមេមាន់ចាប់ផ្ដើមពង ឆ្មាស៊ីពងនោះ
ទាល់តែអស់ ហើយចុងក្រោយ ឆ្មានោះចាប់មេមាន់ស៊ីបន្ថែមទៀត ។ មុនស្លាប់នាងជាប្រពន្ធដើម ក៏តាំងចិត្តថា បើមានជាតិក្រោយមែន អញនឹងតាមស៊ីកូន នាងឯងនិងនាងឯង ឲ្យដូចនាងឯងស៊ីអញ និងកូនអញអញ្ចឹងដែរ ។

ចំណេរមកដល់ជាតិក្រោយ នាងជាប្រពន្ធដើម បានទៅកើតជាខ្លា រីឯប្រពន្ធចុងទៅកើតជាម្រឹក ។ ដូចជាការតាំងចិត្តមែននាងដើម
ចាប់កូនម្រឹកស៊ី ហើយចុងក្រោយក៏ស៊ីទាំងមេម្រឹកទៅទៀត ។ រឿងរ៉ាវមិនទាន់បញ្ចប់នៅឡើយទេ ដោយសារនាងប្រពន្ធចុង ប្រកាសចងអាឃាតជាមួយនាងជាប្រពន្ធដើម នៅជាតិក្រោយទៀត ។

នាងចុងបានកើតមកជាយក្ខិណី ចំពោះនាងជាប្រពន្ធដើម កើតមកជានាងទេពធិតា នៃនគរមួយ ។ ថ្ងៃមួយនាងជាប្រពន្ធដើមកើត
នាងប្រពន្ធចុង ដែលជាយក្ខិណី ក៏ក្លែងខ្លួនធ្វើជាមិត្តភ័ក្ដិ ទៅសួរសុខទុក្ខក៏សម្លាប់ទារកនោះចោលទៅ ។ លុះមានកំណើតកូនទី២យក្ខិណីរូបនោះ បន្លំធ្វើបែបនេះទៀត ហើយសម្លាប់កូននេះចោលទៀត ។

ដល់មានកំណើតកូនទី៣ នាងជាប្រពន្ធដើម នាំប្ដីរត់ទៅសម្ងំរកកន្លែង ដែលមានសេចក្ដីសុខ ដើម្បីប្រសូត្របុត្រ តែនាងជាប្រពន្ធ
ចុង នៅតែតាមរំខានរហូត ។ នាងក៏នាំប្ដីរត់រហូត ក៏បានមកដល់វត្តជេតពន្ធ ដែលព្រះពុទ្ធសមណគោត្តម គង់នៅទីនោះ ។ នាងប្រពន្ធដើមក៏បបួលប្ដីទៅជួបព្រះ រីឯនាងប្រពន្ធចុង ចាញ់បារមីវត្ត មិនអាចឆ្លងកាត់ក្លោងទ្វារវត្តបានឡើយ ។

ព្រះសមណៈគោត្តម ដែលដឹងពីរឿងនេះ ក៏ប្រាប់ទៅព្រះសាវក្សឆ្វេង របស់ព្រះអង្គគឺព្រះអានន្ទថានែ ! ម្នាលអានន្ទចូរអ្នកទៅនាំ
នាងដែលជាយក្ខិណីចូលមក។ បន្ទាប់ពីជួបមុខព្រះហើយនោះ ព្រះបានអប់រំប្រពន្ធទាំងពីររូបនោះ ត្រូវរាប់អានគ្នា ដូចបងប្អូនក្រោមធម៌ពៀររម្ងាប់ដោយការមិនចងពៀរ ។ ទីបំផុតពួកគេ រស់នៅជាមួយគ្នា ក្រោមធម៌ពៀររម្ងាប់ ដោយការមិនចងពៀរ តាំងពីពេលនោះតមក ។ នេះគ្រាន់តែជាគតិអប់រំ នៅក្នងគម្ពីរធម្មបទតែប៉ុណ្ណោះ តែធម៌នោះប្រើទៅហាក់ ដូចជាមានប្រសិទ្ធិភាពល្អប្រសើរច្រើន ៕

អត្ថបទដែលជាប់ទាក់ទង