ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីចុះត្រួត ពិនិត្យសកម្មភាព សមត្ថកិច្ច អាជ្ញាធរ ចុះអនុវត្តការបិទបម្រាម គោចរពីម៉ោង៩ដល់ ម៉ោង៣ភ្លឺក្នុងភូមិសាស្ត្ររាជធានី

374

ភ្នំពេញ៖អ្នកល្មើសនឹងបម្រាមគោចរ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៣ភ្លឺត្រូវផាកពិន័យ ធ្ងន់ធ្ងរ ម៉ូតូ២០ម៉ឺន រថយន្ត១លានរៀល។
ការអនុវត្តចាប់ពីយប់ថ្ងៃទី៣០ខែកក្កដានេះតទៅ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះអ្នកល្មើសបម្រាមគោចរពាក់ព័ន្ធនឹងការបិទខ្ទប់រាជធានីភ្នំពេញចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ភ្លឺ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ បំផុតគ្មានការលើកលែងឡើយ ហើយបើល្មើសធ្ងន់ធ្ងរអាច បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការ
បន្តទៀត។
នេះបើតាមការបញ្ជាក់ របស់លោកឃួង ស្រេង
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលកាលពីរាត្រីថ្ងៃទី៣០ កក្កដា ចាប់ពីម៉ោង០៩យប់ ដល់ម៉ោង១១យប់ លោកបានចុះពិនិត្យគោលដៅ នៅក្នុងខណ្ឌស្សីកែវ ទួលគោក ចំការមន ខណ្ឌមានជ័យ ពោធិសែនជ័យ និងខណ្ឌសែនសុខ ដែលលោកបានអញ្ជើញ ចុះពិនិត្យនៅតាមគោលដៅត្រួតពិនិត្យមួយចំនួន នៅក្នុងភូមិសាស្ត្ររាជធានីពេញ ដើម្បីជម្រុញឱ្យសមត្ថកិច្ច និងអាជ្ញាធរខណ្ឌអនុវត្តការងារនេះ ឱ្យបានម៉ឹងម៉ាត់និងមានប្រសិទ្ធភាព។
ក្នុងឱកាសនោះលោកឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ថា ៖ការអនុវត្តនូវវិធានការ ដោយបិទបំរាមគោចរខាងលើ នេះធ្វើឡើងក្នុងគោលបំណង ដើម្បីទប់ស្កាត់ឲ្យបាន នូវការរីករាលដាលជំងឺកូវីដ-១៩ពិសេសកូវីដ បំលែងថ្មីដែលតា ។លោកបានបញ្ជាក់ផងដែរថា ៖ដោយគិតពីសុខភាព និងអាយុជីវិតបងប្អូន ប្រជាពលរដ្ឋប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបានចេញសេចក្តីសម្រេច បិទខ្ទប់ខេត្តចំនួន៨រួចហើយ ដើម្បីកុំឲ្យមានការរីករាលដាល នៃជំងឺកូវីដបំលែងថ្មីនេះ។ទទឹមនឹងនេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេច បិទបំរាមគោចរចាប់ពីម៉ោង ០៩យប់ដល់ម៉ោង៣ភ្លឺផងដែរ ដើម្បីរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ខណៈដែលជំងឺនេះ បាននិងកំពុងរីករាលដល់យ៉ាងខ្លាំង គួរឲ្យព្រួយបារម្ភ។
លោកឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា ចំពោះបងប្អូនប្រជាពលរដ្ឋដែល ល្មើសនឹងបម្រាមនេះ នឹងត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរបំផុត ដោយសម្រាប់ម៉ូតូ គឺត្រូវផាកពិន័យចំនួន២០ម៉ឺនរៀល។ ចំណែកឯរថយន្តត្រូវ ផាកពិន័យចំនួន ១ លានរៀល ហើយគោលដៅដែល ដាក់ត្រួតពិនិត្យក្នុង១ខណ្ឌៗ មានចំនួន២គោលដៅសរុប១៤ខណ្ឌស្មើនឹង២៨គោលដៅ ។ប៉ុន្តែអាចមានចំនួនលើសពីនេះ ដោយខណ្ឌនីមួយៗ មានបន្ថែមបន្ថែមគោលដៅទៀត។
គួរបញ្ជាក់ថា ៖នៅរាត្រីថ្ងៃទី៣០ កក្កដា ចាប់ពីម៉ោង០៩យប់ ដល់ម៉ោង១១យប់ លោកឃួង ស្រេង បានចុះពិនិត្យគោលដៅ នៅក្នុងខណ្ឌស្សីកែវ ទួលគោក ចំការមន មានជ័យ ពោធិសែនជ័យ និងខណ្ឌសែនសុខ៕

អត្ថបទដែលជាប់ទាក់ទង