ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះបិតមិនឲ្យលក់ដូរ ផ្សារមិនរៀបរយ បន្លែពេលយប់ លើចិញ្ចើមផ្លូវជាតិលេខ៤ ជម្ពូវន្ដ័

45

ភ្នំពេញ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះបិត មិនឲ្យលក់ដូរផ្សារមិនរៀបរយ បន្លែពេលយប់ លើចិញ្ចើមផ្លូវជាតិលេខ៤ ជម្ពូវន្ដ័ ដែលបង្កអាធិបតេយ្យ ភាគច្រើអ្នកលក់បន្លែនោះ មកពីផ្សារបន្លែពេលយប់ផ្សារដើមគរ ធ្វើឲ្យស្ទះចរាចរណ៏រាល់យប់ ជាមួយគ្នានោះដែរ ដោយមានការបញ្ជា ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាវេលាម៉ោង ២១ ,០០នាទីយប់ថ្ងៃទី៣០/០៧/ ២០២១ លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យក៏បានអនុញ្ញាត ឲ្យលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៏សែនជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការ
ឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បែង ចែកជាក្រុម ដឹកនាំដោយ លោកអភិបាលរងខណ្ឌ ចុះអនុវត្ត សារាចរ លេខ០៤ ស.រ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញយុទ្ធនាការ ពង្រឹងវិធានការប្រយុទ្ធ និង ទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
ក្រៅពីអនុវត្តនូវបម្រាមគោចររដ្ឋបាល
ខណ្ឌពោធិ៍សែនជ័យ ក៏បានចុះល្បាតក្នុងមូលដ្ឋានខណ្ឌ ត្រួតពិនិត្យលើការ ងារសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយ សាធារណះ និងពិនិត្យតាមបណ្តាលមូលដ្ឋានអាជីវកម្មហាមឃាត់ដែលបានណែរនាំអោយ ផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ជម្ងឺ កូវីដ.១៩ នៅក្នុងមូលដ្ឋានសង្កាត់ទាំង០៧ ។
ក្នុងនោះក៏បានចុះដាក់គោលដៅ ឃាត់យានជំនិះ ដែលធ្វើចរាចរណ៍ ហួសម៉ោង បម្រាមគោចរ ដែលរាជរដ្ឋាភិបាល បានកំណត់។ ជាមួយគ្នានោះដែរក៏បាន ចុះបោះសំអាតអ្នកលក់បន្លែ ពេលរាត្រីត្រីសាច់ដែលលក់ដូរអនាធិបតេយ្យតាមដងផ្លូវមុខសាលាបឋមសិក្សាជម្ពូវ័ន ដែលមិនចូលរួមអនុវត្តនូវ បម្រាមគោចរខាងលើ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង