ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ នៅឃុំវិហារសួគ៌របួស២នាក់ ,ម្នាក់បាក់ដៃ, ម្នាក់បាក់ជើងទាំង២

715

កណ្ដាល៖ក្រុមសមត្ថកិច្ចបានរាយការណ៍អោយដឹងនៅព្រឹកថ្ងៃទី៣១ខែកក្ដដានេះថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​(រវាងរថយន្ត និងម៉ូតូរុឺម៉ក) បណ្តាលអោយរងរបួសធ្ងន់០២នាក់។

ប៉ូលិសបន្តទៀតថាគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០២១​ វេលាម៉ោង០៤: ៣០នាទី នៅលេីផ្លូវ 8A (36_37)ចំនុចនៅភូមិវិហារសួគ៏ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​។
បង្កឡើងដោយម៉ូតូរុឺម៉ក់០១គ្រឿង ម៉ាក Wave C110 ពណ៏ ខ្មៅ ពាក់ស្លាកលេខ គ្មានបើកបរដោយឈ្មោះ ចាន់ គុណ ភេទប្រុស អាយុ៦៤ឆ្នាំនៅភូមិវិហារសួគ៏ជេីង ឃុំវិហារសួគ៏ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ (រងរបួសរបូតដៃឆ្វេង)រួមដំណេីរ០១នាក់
ឈ្មោះ ឈៀង ខុំ ភេទស្រី អាយុ ៦៣ឆ្នាំ នៅភូមិវិហារសួគ៏ជេីង ឃុំវិហារសួគ៏ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។(រងរបួសបាក់ជេីងទាំងពីរ)(មិនពាក់មួកសុវត្ថិភាព)
បើកបរក្នុងទិសដៅពី ជេីងទៅត្បូង លុះ មកដល់ចំណុចកើតហេតុខាងលើត្រូវបានបុកជាមួយ
រថយន្ត០១គ្រឿងម៉ាក សាំងយ៉ុង ឆ្នាំ២០០០ ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 2AS.5896 បេីកបរដោយឈ្មោះ
ឡង វិសាល ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិអូត្រែ ឃុំផល្លា ស្រុកផល្លា ខេត្តស្ទឹងត្រែង។(រួមដំណេីរ១នាក់)
ឈ្មោះ វ៉ាន់ ធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្មាកោះ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។បើកបរ
ក្នុងទិសដៅពីលិច ទៅកេីត។
ក្រោយពេលកើតហេតុរួចកំលាំងជំនាញចរាចរណ៍ស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលវិហារសួគ៌ បានចុះមកដល់កន្លែងកើតហេតុនិងបានវាស់វែងនិងដកហូតសំភារះ០២គ្រឿងមករក្សាទុកនៅប៉ុស្តិ៏នគរបាលរដ្ឋបាលវិហារសួគិ៍តែម្តង។
ចំណែកអ្នកបើកបររថយន្តខាងលើត្រូវបានសមត្ថកិច្ចហៅមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលយើងសួគិ៍។
ខូចខាត​សម្ភារៈរថយន្ត
០១គ្រឿងស្រាលនិងម៉ូតូរុឺម៉ក ០១គ្រឿងស្រាល។
ប៉ូលិសបន្តទៀតថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើមានម៉ូតូរម៉កមួយគ្រឿងម៉ាកវ៉េវពណ៌ខ្មៅពាក់ស្លាកលេខមានបានបើកបរឆ្លងកាត់ផ្លូវក្នុងទិសដៅពីជើងទៅត្បូងហើយត្រូវបានបុកជាមួយរថយន្តមួយគ្រឿងម៉ាកសាំងយ៉ុងពណ៌សំបកឪឡឹកបានបើកបរក្នុងទិសដៅពីលិចទៅកើតបណ្តាលអោយអ្នកបើកបរម៉ូតូរុឺម៉កនិងអ្នករួមដំណើរម៉ូតូរុឺម៉ករងរបួសទាំងពីនាក់ធ្ងន់បច្ចុប្បន្នត្រូវបានរថយន្តពេទ្យដឹកបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យភ្នំពេញតែម្ដង។
ប៉ូលិសបន្តទៀតថាមូលហេតុ:អ្នកបើកបរម៉ូតូរម៉កខាងលើបើកបរឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន។
ចំណែកអ្នកបើកបររថយន្តត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់មកឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ធបាលវិហារសួគិ៍បញ្ចូនមកអធិការដ្ធាននគរបាលស្រុកដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង