ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកង ចុះពិនិត្យការ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនកុមារចាប់ ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំ

41

 

ភ្នំពេញ៖នាព្រឹកថ្ងៃទី០១ខែសីហា ឆ្នាំ២០២១នេះ លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ដែលអមដំណើរដោយលោក ,លោកស្រីជាអភិបាលរងខណ្ឌ,នាយក នាយករង នាយការិយាល័យ និងលោកចៅសង្កាត់ ព្រមទាំងមន្រ្តីសាលាខណ្ឌបឹងកេងកង, សាលាសង្កាត់ជាច្រើនរូបទៀត ដោយចុះពិនិត្យមើល នៃទិដ្ឋភាពថ្ងៃទី១នៃយុទ្ធនាការ ចាកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនដល់កុមារ និង យុវវ័យដែលមានអាយុពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ដោយកំពង់ដំណើរការ នៃការងារនេះយ៉ាងមមាញឹកនៅ មណ្ឌលសុខភាពទួលស្វាយព្រៃ ដែលស្ថិតនៅតាម បណ្ដោយផ្លូវលេខ៣៦៤ ក្នុងមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។
លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន បានមានមតិលើកឡើងដោយ សង្កត់ធ្ងន់ថាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ និងក្មេងជំទង់សម្រាប់ដូសទី១ មានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ខែសីហា ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ពោលគឺមាន រយះពេលជិតកន្លះខែ។
ដូចនេះសូមនាំគ្នាទៅ ទទួលការចាក់វ៉ាំងបង្ការជំងឺកូវីដ១៩ ដើម្បីការពារអាយុជីវិតយើង និង ដើម្បីបង្កើតភាពសាំ ក្នុងសហគមន៍។ហើយជាមួយគ្នានេះដែរ សូមអាណាព្យាបាលឬ មាតាបីតានាំកុមារឬក្មេងជំទង់ ចាប់ពីអាយុ១២ឆ្នាំដល់ អាយុ១៧ឆ្នាំទៅចាក់វ៉ាំក់សាំង អោយបានគ្រប់ៗគ្នា និង សូមចូលរួមអនុវត្តន៍ អោយបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង ៣កុំ»៕

អត្ថបទដែលជាប់ទាក់ទង