ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ចុះពិនិត្យការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនកុមារចាប់ពី អាយុ១២ឆ្នាំដល់១៧ឆ្នាំ

46

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០១ខែសីហា ឆ្នាំ២០២១នេះ លោកថេង សុថុល អភិបាលខណ្ឌចំការមនដែល អមដំណើរដោយ លោកអភិបាលរងខណ្ឌ,ចៅសង្កាត់ ព្រមទាំងមន្រ្តីសាលាខណ្ឌ សាលាសង្កាត់ជាច្រើនរូបទៀត ដោយចុះពិនិត្យមើល នៃទិដ្ឋភាពថ្ងៃទី១ នៃយុទ្ធនាការចាកវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ជូនដល់កុមារ និង យុវវ័យដែលមានអាយុពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ដោយកំពង់ដំណើរការ នៃការងារនេះយ៉ាង មមាញឹកនៅមណ្ឌលសុខភាពផ្សារដើមថ្កូវ សម្រាប់ភូមិសាស្ត្រខណ្ឌចំការមន នៃរាជធានីភ្នំពេញ។

លោកអភិបាលខណ្ឌបានមាន មតិលើកឡើងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យសម្រាប់ដូសទី១ មានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ខែសីហា ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ពោលគឺមាន រយះពេលជិតកន្លះខែ។
ដូចនេះសូមនាំគ្នាទៅ ទទួលការចាក់វ៉ាំង បង្ការជំងឺកូវីដ១៩ដើម្បីការពារអាយុជីវិតយើង និង ដើម្បីបង្កើតភាពសាំក្នុងសហគមន៍។ដូចនេះសូមអាណាព្យាបាលឬ មាតាបីតានាំកុមារ ឬក្មេងជំទង់ចាប់ពីអាយុ១២ឆ្នាំដល់ អាយុ១៧ឆ្នាំទៅ ចាក់វ៉ាំក់សាំងអោយបានគ្រប់ៗគ្នា និង សូមចូលរួមអនុវត្តន៍អោយ បានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង ៣កុំ»៕

អត្ថបទដែលជាប់ទាក់ទង