ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដល់ កុមារអាយុ ១២ ឆ្នាំដល់យុវវ័យអាយុ ក្រោម ១៨ ឆ្នាំទូទាំងបណ្ដាក្រុងស្រុកនៃខេត្តព្រះសីហនុ

34

ខេត្តព្រះសីហនុ៖ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាល ដាលជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី ១ ខែសីហាឆ្នាំ ២០២១ នេះ ខេត្តព្រះសីហនុបានបើក យុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារអាយុ ១២ ឆ្នាំដល់អាយុក្រោម ១៨ ឆ្នាំ នៅទូទាំងបណ្ដាក្រុងស្រុក នៃខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបាន លើកឡើងថា ដោយមានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែនជាប្រមុខដឹកនាំបាន ខិតខំស្វែងរកវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋទូទាំង ប្រទេសហើយខេត្តព្រះសីហនុ ក៏កំពុងដំណើរការចាក់បាក់សាំងដូសទី ១ និងដូសទី ២ ជូនប្រជាពលរដ្ឋអាយុចាប់ពី អាយុ១៨ ឆ្នាំឡើង បានស្ទើរតែរួចរាល់ទូទាំងខេត្ត ហើយនៅព្រឹកថ្ងៃទី ១ ខែសីហា នេះក៏កំពុងដំណើរការបើក យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យ ដូសទី ១ នៅទូទាំងខេត្តព្រះសីហនុផងដែរ។
ដូចនេះ ដើម្បីចូលរួមទប់ស្កាត់ ការការពារជំងឺកូវីដ១៩ កុំឱ្យឆ្លងរីករាលដាល នៅក្នុងសហគមន៍ក៏ដូចជា ក្នុងមូលដ្ឋានរបស់ខ្លួនសូម មាតាបិតានិងអាណាព្យាបាល នាំកូនទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ទៅតាមទីតាំងដែល អាជ្ញាធរមូលដ្ឋាន ភូមិឃុំ ក្រុង ស្រុក រៀបចំជូន។
ទន្ទឹមនឹងការទៅចូលរួម ចាក់សាំងសូមឲ្យប្អូនៗ និងអាណាព្យាបាលត្រូវ រក្សាកម្លាត សុវត្ថិភាព អនុវត្តវិធានការសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺ ៣កុំ ៣ ការពារឲ្យបានខ្ជាប់ខ្ជួន ទើបយើងកាត់ផ្ដាច់ការចម្លង ជំងឺកូវីដ១៩ ដល់កាច់សាហាវនេះបាន៕

អត្ថបទដែលជាប់ទាក់ទង