ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការខេត្តកំពង់ស្ពឺ ឃុំខ្លួនមន្ត្រីយោធាផ្កាយ២ សូយ ចាន់សឿន ពាក់ព័ន្ធការប្រើ អំពើហិង្សាលើស្ត្រីគូស្នេហា និងដៃគូរកស៊ី ខណៈនាង ជាប់ឃុំនៅក្នុងពន្ធនាគារ ករណីចេញសែកស្អុយជាង ៣ ម៉ឺនដុល្លារ

50

 

ខេត្តកំពង់ស្ពឺ ៖ ចៅក្រមស៊ើបសួរ នៃតុលាការខេត្តកំពង់ស្ពឺ កាលពីល្ងាច ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២១ បានចេញដីកា បង្គាប់ឲ្យឃុំខ្លួន អតីតមន្រ្តីយោធាផ្កាយ២ម្នាក់ ឈ្មោះ សូយ ចាន់សឿន ភេទប្រុស អាយុ៤៥ ឆ្នាំ និង បានបញ្ជូនគាត់ទៅឃុំខ្លួនជាបណ្ដោះអាសន្ន ក្នុងពន្ធនាគារខេត្ត ដើម្បីរង់ចាំសវនាការ តាមនីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធនឹង ការប្រើអំពើហិង្សា និងចាប់បង្ខាំងស្រ្តីម្នាក់ ដែលត្រូវ ជាគូរស្នេហា និងដៃគូរកស៊ី ប្រព្រឹត្តនៅខេត្តកំពង់ស្ពឺ កាលពីអំឡុងខែមករា ឆ្នាំ២០២១ ខណៈស្រ្តីឈ្មោះ ឌួង ហេម៉ាលីស រូបនេះ កំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស កាលពីដើមខែមិថុនា ឆ្នាំ២០២១ករណីចេញសែកស្អុយជាង ៣ ម៉ឺនដុល្លារអាមេរិក។

យោងតាមដីការរបស់តុលាការ ជនជាប់ចោទ ឈ្មោះ សូយ ចាន់សឿន ដែលមាន មានឋាន: ជាឧត្តមសេនីយ៍ទោ និងមានតួនាទីជានាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិនេះ ត្រូវបានតំណាងអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ ចោទប្រកាន់ពីបទ «ប្រើហិង្សាដោយមានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្សដោយខុសច្បាប់» តាមបញ្ញត្តិមាត្រា ២១៨ និងមាត្រា ២៥៣ នៃក្រមព្រហ្មទណ្ឌ ទៅស្រ្តីម្នាក់ឈ្មោះ ឌួង ហេម៉ាលីស អាយុ ៤១ ឆ្នាំ ជាជនរងគ្រោះ ប្រព្រឹត្ត កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

ជនជាប់ចោទ ត្រូវបានប្តឹងអំពី ស្រ្តីរងគ្រោះ ឈ្មោះ ឌួង ហេម៉ាលីស ដែលអតីតគូស្នេហា និងជាដៃគូរកស៊ីជាមួយគ្នា។

គួររំលឹកថា សព្វថ្ងៃនេះស្ត្រីរងគ្រោះ ឈ្មោះ ឌួង ហេម៉ាលីស ក៏ត្រូវបានចាប់ខ្លួន និងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃសផងដែរ កាលពី ដើមខែមិថុនា ឆ្នាំ២០២១ ជាប់ពាក់ព័ន្ធនឹងករណីចេញសែកស្អុយជាង ៣ ម៉ឺនដុល្លារអាមេរិក។

ស្រ្តីជាជនជាប់ចោទ មាន​ឈ្មោះ ឌួង ហេម៉ាលីស អាយុ៣៥ឆ្នាំ ជាពាណិជ្ជករ មានទីលំនៅ ផ្លូវ៣៥២ សង្កាត់​បឹងកេងកងទី១ ខណ្ឌ​ចំការមន ត្រូវ​បាន​សាលាដំបូងរាជធានីភ្នំពេញ​ចេញសាលក្រមកំបាំងមុខ ចុះ​ថ្ងៃទី ៣១មករា ២០១៩ ដោយវិនិច្ឆ័យសេចក្ដីផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ឆ្នាំពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់​​នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន។​

ដោយសារអំណាចនៃសាលក្រមនេះចូលជាស្ថាពរទើបកាលពីថ្ងៃទី២កុម្ភៈ ឆ្នាំ២០១៩ លោក​ចៅក្រម សេង រិទ្ធី បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចសាធារណៈ ចាប់ខ្លួនពិរុទ្ធជនឈ្មោះ ឌួង ហេម៉ាលីស យកមកអនុវត្តតាមសេចក្ដីសម្រេច របស់តុលាការ ហើយនៅថ្ងៃទី២មិថុនា ឆ្នាំ២០២១នេះ នគរបាលបានចាប់ខ្លួនជនត្រូវចោទ មកប្រគល់ឲ្យតុលាការតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង