ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកលក់ដូរ នៅតាមដងផ្លូវតាម ហាងនានា ក្នុងភូមិសាស្ត្ររាជធានី មិនអនុញ្ញាតឲ្យលក់ដូរ ហួសម៉ោង០៩យប់ទេ បើទោះបី ការលក់ដូរជាលក្ខណៈវេចខ្ចប់ក៏ដោយ

44

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវធ្វើការណែនាំទៅដល់អ្នកលក់ដូរ នៅតាមដងផ្លូវនានា តាមហាងក្នុងរាជធានីភ្នំពេញ គឺមិនអនុញ្ញាតឲ្យមានការលក់ដូរហួសម៉ោង០៩យប់នោះទេ បើទោះបី ការលក់ដូរនោះ ជាលក្ខណៈវេចខ្ចប់ក៏ដោយ។

ការណែនាំបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើង កាលពីរាត្រីថ្ងៃទី៣១ កក្កដា ខណៈដែលលោកដឹកនាំមន្ត្រីនិងកម្លាំងមានសមត្ថកិច្ចចំណុះ
ឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅតាមគោលដៅបិទបម្រាមគោចរមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងគោលដៅទាំងនោះ អោយមានភាពម៉ឺងម៉ាត់និងទទួលខុសត្រូវខ្ពស់ ទៅតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាសេចក្តីសម្រេចរបស់សម្តេចតេជោហ៊ុន សែន ដែលត្រូវបិទការធ្វើចរាចរណ៍ចាប់ពីម៉ោង០៩រហូតដល់ម៉ោង០៣ភ្លឺដើម្បីបង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩ ពិសេសជំងឺកូវីដ-១៩ បំលែងថ្មីដែលតា ។
បន្ថែមពីលើនេះ លោកឃួង ស្រេង ក៏បានធ្វើការណែនាំឱ្យកងកម្លាំង អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវពង្រឹងតាមគោលដៅដោយភាពម៉ឺងម៉ាត់និងមិនមានការយោគយល់ ចំពោះអ្នកដែលល្មើសទៅនឹងសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបិទមិន
ឲ្យធ្វើចរាចរណ៍ចាប់ពីម៉ោង០៩យប់រហូតទៅដល់ម៉ោង០៣ភ្លឺនេះ ពិសេសខណ្ឌនៅជាយក្រុងគឺមិនអនុញ្ញាតិអោយចូលក្រុងឡើយ។
គួរបញ្ជាក់ថា ៖ក្នុងរាត្រីថ្ងៃទី២នេះលោកឃួង ស្រេងបានចុះពិនិត្យ គោលដៅត្រួតពិនិត្យ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌចំការមន ខណ្ឌដូនពេញនិងខណ្ឌជ្រោយចង្វារ
ដើម្បីឲ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ពង្រឹងការងារឲ្យបានម៉ឺងម៉ាត់និងគ្មានការលើកលែងចំពោះអ្នកដែលល្មើសនឹងបម្រាមនេះ ពោលគឺមិនអនុញ្ញាតឲ្យមានការធ្វើចរាចរណ៍ចាប់ពីម៉ោង០៩រហូតទៅដល់ម៉ោង០៣ភ្លឺឡើយ ក្នុងរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។ចំពោះអ្នកដែលល្មើស សម្រាប់ម៉ូតូ គឺត្រូវផាកពិន័យចំនួន២០ម៉ឺនរៀល ឯរថយន្តត្រូវផាកពិន័យចំនួន ១ លានរៀល ដោយមិនមានការលើកលែងឡើយ៕

អត្ថបទដែលជាប់ទាក់ទង