ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរស់នៅ តំបន់បិទខ្ទប់ថ្មីនៅភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចំនួន ១៦៥ គ្រួសារបានទទួល អំណោយសម្ដេចតេជោ និងសម្ដេចកិតិព្រឹទ្ធបណ្ឌិត

33

ភ្នំពេញ៖លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់ នៅភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចំនួន ១៦៥ គ្រួសារ ដោយក្នុង០១គ្រួសារទទួលបាន អង្ករ ទឹកស៊ីអ៊ីវ ត្រីខ និងមី។

ក្នុងឱកាសនោះលោកអភិបាលខណ្ឌទួលគោថ្លែងថា៖សូមបងប្អូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ទាំងអស់កុំភ័យព្រួយឱ្យសោះសម្ដេចទាំងធ្វេរមិនទុកឱ្យបងប្អូនអត់ស្បៀងដាច់ខាតលោកមានតំណាងលោកនៅគ្រប់កន្លែងជួយបងប្អូនភ្លាមៗជឿចុះ៕

អត្ថបទដែលជាប់ទាក់ទង