ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Microsoft ព្រមានពីការ បោកបញ្ឆោត តាមរយៈ Phishing ជាមួយនឹងការច្នៃប្រឌិត

33

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីចុងសប្ដាហ៍កន្លងទៅនេះក្រុមហ៊ុន Microsoft បានចេញការណែនាំថ្មីដល់អ្នកប្រើប្រាស់កម្មវិធី Office 365 ឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការបោកបញ្ឆោតតាមរយៈ Phishing ដែលជនខិលខូចបានប្រើអាសយដ្ឋានអុីមែលដែលមើលទៅគួរឱ្យជឿទុកចិត្តបាន។

បើតាមការរកឃើញរបស់ក្រុមហ៊ុន ជនខិលខូចបានក្លែងបន្លំឈ្មោះនិងអាសយដ្ឋានអ្នកផ្ញើ ឱ្យស្រដៀងគ្នាទៅនឹងឈ្មោះរបស់ក្រុមហ៊ុនពិតប្រាកដដើម្បីគេចវេសពីកម្មវិធីទប់ស្កាត់អុីមែល Phishing របស់ក្រុមហ៊ុន។ ពាក្យពេចន៍មួយចំនួនដែលជនខិលខូចបានប្រើនៅក្នុងអុីមែលទាំងនោះមានដូចជា ‘file share’, ‘Staff Reports’, ‘Bonuses’ និង ‘Pricebooks’។

ជនខិលខូចបានប្រើវិធីបោកបញ្ឆោតតាមរយៈ Phishing នេះដោយសង្ឃឹមថាអ្នកប្រើប្រាស់នឹងវាយបញ្ចូលឈ្មោះនិងលេខសម្ងាត់ ហើយបន្ទាប់មកពួកគេនឹងប្រើវាដើម្បីចូលទៅក្នុងគណនីរបស់ជនរងគ្រោះដើម្បីលួចយកទិន្នន័យ ឬប្រាក់កាស។ បើតាមការផ្សព្វផ្សាយរបស់ FBI សហរដ្ឋអាមេរិកបានបង្ហាញថា ចំនួនទឹកប្រាក់ដែលបានខាតបង់ជាមួយនឹងការបោកបញ្ឆោតតាមរយៈ Phishing គឺមានចំនួនច្រើនជាងការជំរិតទារប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា (Ransomware) ទៅទៀតកាលពីឆ្នាំកន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង