ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បិទ​ខ្ទប់ ភូមិ​៥ សង្កាត់​បឹង​សាឡាង ១៦៥ គ្រួសារ ទទួលបានអំណោយរបស់សម្តេចទាំងទ្វេ

32

ភ្នំពេញ៖ ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានលោក ឯក ឃុនដឿ អភិបាលខណ្ឌទួលគោក កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ បាននាំយកចែកជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់ នៅភូមិ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចំនួន ១៦៥ គ្រួសារ ដើម្បីរំលែកការលំបាក ខណៈដែលពួកគាត់ត្រូវបិទខ្ទប់រយៈពេល ១៤ (ដប់បួន)ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែសីហាឆ្នាំ២០២១ រហូត ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១

  អំណោយទាំងនេះ ក្នុង០១គ្រួសារទទួលបាន អង្ករ ទឹកស៊ីអ៊ីវ ត្រីខ និងមី

  លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោ ក្នុងឱកាសនោះ បានស្នើអោយបងប្អូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ទាំងអស់កុំភ័យព្រួយឱ្យសោះសម្ដេចទាំងទ្វេរមិនទុកឱ្យបងប្អូនអត់ស្បៀងដាច់ខាតដោយសម្តេចមានតំណាងនៅគ្រប់កន្លែងជួយបងប្អូនភ្លាមៗតែម្តង

   គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០២ សីហា ម្សិលម៉ិញ បានសម្រេចបិទខ្ទប់ច្រកផ្លូវលេខ៣៧២, ៣៧២z និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលការបិទខ្ទប់នេះ គឺក្រោយពីមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដលតា (Delta) ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនៅក្នុងសហគមន៍។

  ក្នុងសេចក្តីសម្រេចនេះ គឺត្រូវបានបិទខ្ទប់មិនឱ្យមានការចេញចូលនូវច្រកផ្លូវលេខ ៣៧២, ៣៧២Z និងផ្លូវលេខ៣៦២ ស្ថិតក្នុង ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែសីហាឆ្នាំ២០២១ រហូត ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មីប្រភេទ ដែលតា (Delta) នៅក្នុងសហគមន៍៕

 

អត្ថបទដែលជាប់ទាក់ទង