ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យ ១នាក់ទៅតុលាការ ប្រព្រឹត្តអំពើឃាតកម្ម បណ្ដាលឲ្យស្លាប់ និងរបួស

395

កំពង់ឆ្នាំង៖ ជនសង្ស័យ ចំនួន០១នាក់ ដែលពាក់ព័ន្ធក្នុងករណីសង្ស័យប្រព្រឹត្តអំពើឃាតកម្ម បណ្ដាលឲ្យស្លាប់ និងរបួស និងវត្ថុតាងត្រូវបានការិយាល័យជំនាញអាវុធហត្ថខេត្តកំពង់ឆ្នាំង កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការ។

នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច និងដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដោយយោងបទល្មើសជាក់ស្ដែង កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដែលពាក់ព័ន្ធក្នុងករណីសង្ស័យប្រព្រឹត្តអំពើឃាតកម្ម បណ្ដាលឲ្យស្លាប់ និងរបួសទៅលើជនរងគ្រោះឈ្មោះ កៃ រ៉ហ្វីអះ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៨:៣០នាទី នៅចំណុចដីឡូត៍ ស្ថិតក្នុងភូមិច្រក រមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

វត្ថុតាងចាប់យកមានទូរស័ព្ទដៃចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការ ដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង