ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្ដមសេនីយ៌ស ថេតថា៖ ៤ថ្ងៃនៃការ អនុវត្តបំរាមគោចរ នៃការបិទការធ្វើដំណើរ ពេលយប់សមត្ថកិច្ច ឃាត់យានយន្តល្មើសទៅ នឹងបំរាមគោចរបានជាង១០០០គ្រឿង

34

ភ្នំពេញ ៖ ក្នុងរយៈពេល០៤ថ្ងៃ ក្នុងការអនុវត្តបំរាមគោចរនៃការបិទការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋចាប់ពីម៉ោង០៩រហូតដល់ម៉ោង៣ភ្លឺ អាជ្ញាធរមានសមត្ថកិច្ចចម្រុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានធ្វើការឃាត់យានយន្តគ្រប់ប្រភេទដែល
ល្មើសទៅនឹងបំរាមគោចរ បានចំនួនជាង១០០០គ្រឿងហើយក្នុងនោះយើងបានផាកពិន័យនៅនឹងកន្លែងចំនួនជិត៣០០គ្រឿង ក្រៅពីនោះយើងបាន
បញ្ជូនទៅរក្សាទុកនៅតាមបណ្តាខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញ។
ខាងលើនេះជាការបញ្ជាក់ឱ្យដឹងពីលោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference ក្រោមអធិបតីភាព លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
នាព្រឹកថ្ងៃទី០៣ សីហា ឆ្នាំ២០២១នៅសាលារាជធានីភ្នំពេញ ។
លោកឧត្ដមសេនីយ៌ ស ថេត បានមានប្រសាសន៍លើកឡើងថា ការអនុវត្តបនូវបម្រាមគោចរនេះនៅក្នុងថ្ងៃទី១ យើងបានឃើញថា បងប្អូនប្រជាពលរដ្ឋជាច្រើនបានល្មើសទៅនឹងបំរាមគោចរនេះ តែនៅថ្ងៃទី០២ យើងបានឃើញថា បងប្អូនមួយចំនួនមានការចូលរួមច្រើនមានន័យថា អ្នកដែលល្មើសនឹងបម្រាមគោចរនេះ ហាក់ដូចជា មានការថយចុះជាច្រើន ។ ដោយឡែកសម្រាប់ថ្ងៃទី ០៣វិញឃើញថា ប្រជាពលរដ្ឋពិតជាបានយល់ដឹងច្រើន ដោយនៅតាមដងផ្លូវនានាខណៈដែល វេលាម៉ោងកំណត់នៃការបិទបំរាមគោចរមកដល់ ឃើញថា គ្រប់ផ្លូវទាំងអស់ នៅក្នុងរាជធានីភ្នំពេញ មានលក្ខណៈស្ងប់ស្ងាត់ មិនមានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរនោះទេ ។ នេះបង្ហាញឱ្យឃើញពីការចូលរួមរបស់បងប្អូនប្រជាពរដ្ឋ ក្នុងការអនុវត្តវិធានរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបិទបំរាមគោចរពីម៉ោង០៩ដល់ម៉ោង០៣ភ្លឺ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក៏នៅមានចំណុចអវិជ្ជមានមួយចំនួនផងដែរ ដោយសារតែ មានម៉ូតូក្មេងៗប៉ុន្មានជា៣ទៅ៤គ្រឿងបានធ្វើដំណើរតាមដងផ្លូវ ល្មើសទៅនឹងបម្រើនេះ ហើយក្រោយពីយើងធ្វើការឃាត់និងសាកសួរ គឺពួកគាត់ចេញពីធ្វើការនៅក្រុមហ៊ុនឯកជនមួយ។ ប៉ុន្តែទោះបីយ៉ាងណាក្តី ករណីនេះ យើងត្រូវតែធ្វើការផាកពិន័យ ដើម្បីឲ្យពួកគាត់ចូលរួមអនុវត្ត ។
លោកឧត្ដមសេនីយ៌ ស ថេត បញ្ជាក់ផងដែរថា ៖ក្នុងរយៈពេល ០៤ថ្ងៃនៃការអនុវត្តបំរាមគោចរនេះ កម្លាំងមានសមត្ថកិច្ចចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញឃាត់យានយន្តគ្រប់ប្រភេទបានចំនួន១០៥៣គ្រឿង ក្នុងនោះមានរថយន្តចំនួន១០៧ គ្រឿង ។ ក្នុងនោះយើងបានផាកពិន័យយានយន្តចំនួន២៦៣គ្រឿង និងក្រៅពីនោះ បានបញ្ជូនទៅរក្សាទុកនៅតាមបណ្ដាខណ្ឌនីមួយៗ ។
លោកឧត្ដមសេនីយ៌បញ្ជាក់ផងដែរថា ៖ចំពោះបំរាមគោចរនេះ គឺមិនមែនការលើកលែងឬ អប់រំនោះទេ បើទោះបីជាមន្ត្រីរាជការក៏ដោយ បើពួកគាត់មិនមានកាតព្វកិច្ចដើម្បីបំពេញការងារ ធ្វើដំណើររហេតរហូតគឺត្រូវតែឃាត់និងធ្វើការផាកពិន័យ ដូចប្រជាពលរដ្ឋទូទៅដែរ ដើម្បីឲ្យពួកគាត់ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង