ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបិទទីតាំង KTV ៣កន្លែង ដែលគឃ្លើន លួចបើកដំណើរការ ល្មើសនឹងបម្រាម របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩

36

ភ្នំពេញ ៖ ដោយមានការបញ្ជាផ្ទាល់ពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី០៣ ខែសីហានេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌ និងលោក យិន គា នាយករដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការខណ្ឌចុះបិទទីតាំង KTV ចំនួន ៣ទីតាំង ដែលនៅតែគឃ្លើនលួចបើកដំណើរការអាជីវកម្ម ល្មើសនឹងបម្រាមរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធ-ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ទីតាំង KTV ទាំងបីកន្លែងនេះស្ថិតនៅតាម បណ្ដោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រួមមាន៖
១៖ ភោជនីយដ្ឋាន ពិភពតារ៉ារះ
២៖ ភោជនីយដ្ឋាន រស្មី ពន្លឺពេជ្រ
៣៖ ភោជនីយដ្ឋានបុប្ផារាជធានី។

ក្នុងប្រតិបត្តិការចុះបិទទីតាំង KTV ទាំងបីកន្លែងនេះដែរ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានដកហូតសម្ភារៈមួយចំនួន ព្រមទាំងរុះរើស្លាកយីហោ ជញ្ជាំងបិទបាំង ដែលល្មើសនឹងបទបញ្ជា របស់រាជរដ្ឋាភិបាល ប៉ុន្តែមិនបានឃាត់ខ្លួន ម្ចាស់ទីតាំង ឬភ្ញៀវនោះទេ៕

អត្ថបទដែលជាប់ទាក់ទង