ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ដេីរឆ្លងផ្លូវ ត្រូវបានរថយន្តបុកស្លាប់

414

 

ភ្នំពេញ ÷ បុរសម្នាក់ដេីរឆ្លងផ្លូវត្រូវរថយន្តដឹកទំនិញ បេីកបុកពេញទំហឹង បណ្តាលឲ្យស្លាប់ ចំណែករថយន្តបង្កបានរេចង្កូតធ្លាក់ផ្លូវចូលក្នុងទឹកប្រឡាយ កាលពីវេលាម៉ោង ៩និង៣០នាទី យប់ថ្ងៃទី៣ ខែ សីហា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ចំណុចជិតនិងសួនសួនវឌ្ឍនៈ ស្ថិតក្នុងសង្កាត់ ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះ សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយនោះទេ ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកេីត គេបានឃេីញរថយន្តដឹកទំនិញ មួយគ្រឿងម៉ាក ហុីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-2946 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីលិចទៅកេីត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកេីតហេតុខាងលេ ីបានជ្រុលចង្កូតទៅបុកបុរសម្នាក់ កំពុងតែដេីរឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យអូសទៅមុខជាច្រើនម៉ែត្រ ស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង ។ ចំណែករថយន្តបង្កវិញ បានរេចង្កូតធ្លាក់ផ្លូវចូលទឹកប្រឡាយ រងការខូចខាតយ៉ាងដំណំ រីឯតៃកុងរថយន្តបង្កបានរត់ ចេញពីកន្លែងកើតហេតុ បាត់ស្រមោលបន្សល់ទុករថយន្ត ទៅកន្លែងកើតហេតុ ។

សមត្ថកិច្ចជំនាញ ចុះមកដល់រួចធ្វើការវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច រៀបចំធ្វើកំណត់ហេតុ ប្រគល់ឲ្យរថយន្តសាម៉ុយ យកទៅតម្កល់នៅវត្តឬស្សីសាញ់ រង់ចាំសាច់ញាតិ ៕

អត្ថបទដែលជាប់ទាក់ទង