ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន ចុះត្រួតពិនិត្យ ដំណើរការចាក់វ៉ាក់សាំងសម្រាប់កុមាអាយុចាប់ពី១២ឆ្នាំទៅក្រោម១៨ឆ្នាំ ក្នុងភូមិសាស្រ្ត ៤ ក្នុងស្រុកព្រៃនប់

81

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវី១៩ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យ ដំណើរការចាក់វ៉ាក់សាំងសម្រាប់កុមាអាយុចាប់ពី១២ឆ្នាំទៅក្រោម១៨ឆ្នាំ ក្នុងភូមិសាស្រ្ត ៤ ក្នុងស្រុកព្រៃនប់ ដែលមានដូចជា ឃុំអូរឧកញ៉ាហេង ; ឃុំសំរុង ; ឃុំជើងគោ និង ឃុំ ទឹកល្អក ដែលមាន កុមារ និង យុវវ័យទៅចាក់ថ្នាំ ជាង ១៤០០០ នាក់ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម គួចចំរើន បានថ្លែងជម្រាបជូន ប្រជាពលរដ្ឋក៏ដូចជាប្អូនៗ យុវវ័យ និង កុមារទាំងអស់ អោយពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ19 នេះ ព្រោះថា វ៉ាក់សាំងមិនអាចជួយយើងទាំងអស់បានទាំងស្រុងនោះទេ វ៉ាក់សាំងត្រឹមជួយយើងបានតែ ៩៣%ប៉ុណ្ណោះ ដូចនេះយើងត្រូវតែរក្សាគម្លាតនិងកុំប៉ះពាល់ ជៀសវាងការរីករាលដាលនៃជំងឺ covid-19 បន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម គួចចំរើន លោកក៏បានដាក់ចេញនូវផែនការលម្អិតបន្ថែម ដោយចាត់ក្រុមគ្រូពេទ្យ និងក្រុមការងារយុវជន ដើម្បីចាត់ចែងទទួលរៀបចំ ប្រជាពលរដ្ឋ ប្អូនៗ កុមារទាំងអស់ ឱ្យមានសណ្តាប់ធ្នាប់ ស្របតាមវិធានការណ៍ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ព្រមទាំងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ១៩ និងអាចជួយពន្លឿន ដល់ការចាក់វ៉ាក់សាំងបានកាន់តែលឿន និងបានជ្រាបចូលក្នុងខ្លួនប្រជាពលរដ្ឋ បានឆាប់រហ័ស៕

អត្ថបទដែលជាប់ទាក់ទង