ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ឃាត់មនុស្ស៣នាក់ ជាមួយថ្នាំញៀនជាច្រើនកញ្ចប់

63

 

ភ្នំពេញ ៖ កំលាំងជំនាញនគរបាលខណ្ឌ បានសហការណ៍ជាមួយកំលាំងអនុវន្ត៍ច្បាប់ចរាចរផ្លូវគោក ធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០និង ១០នាទី រួមមាន ៖
១/ឈ្មោះ ឃុន ភក្តី ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិចំបក់ ស្រុកបាទី ខេត្តតាកែវ មុខរបរកម្មករ។
២/ឈ្មោះ លី រស្មី ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិកំពង់លួង ឃុំកំពុងលួង ស្រុកពញ្ញាឮ ខេត្តកណ្តាល មុខរបរកម្មករ។
៣/ឈ្មោះ ម៉ាន ព្រីយ៉ាល់ ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិឃ្លាំងស្បែក ឃុំកំពុងលួង ស្រុកពញាឮ ខេត្តកណ្តាល មុខរបរកម្មករ។ – សម្ភារ:ដកហូត:
– ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០១កញ្ចប់ធំល្មម
– ម៉ូតូមួយគ្រឿង ពណ៍ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1Q-9183 ។

ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង