ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ហ៊ីង ប៊ុនហៀង បន្តចុះពិនិត្យទីតាំងចំការមៀនប៉ៃលិន(ផ្លែតាង៉ែន) ផ្ទាល់ ដើម្បីប្រមូលទិញនូវមៀនប៉ៃលិន នៅស្រុកសំឡូត

60

 

បាត់ដំបង ៖ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បន្តអញ្ជើញចុះពិនិត្យទីតាំងចំការមៀនប៉ៃលិន(ផ្លែតាង៉ែន) ផ្ទាល់ ដើម្បីប្រមូលទិញនូវមៀនប៉ៃលិន ដែលកសិកររងផលប៉ះពាល់រាំងស្ទះក្នុងការនាំចេញ នៅទីតាំងចំការស្រុកសំឡូត ខេត្តបាត់ដំបង។

នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១ ក្រុមការងាររបស់សម្ដេចតេជោ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យ សម្ដេចតេជោហ៊ុនសែន សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង ដែលដឹកនាំដោយ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តអញ្ជើញចុះពិនិត្យទីតាំងចំការមៀនប៉ៃលិនផ្ទាល់ ដែលមានទីតាំងនៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដើម្បីប្រមូលទិញមៀនប៉ៃលិន ដែលកសិកររងផលប៉ះពាល់រាំងស្ទះក្នុងការនាំចេញ ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងក្រុមកាារងារប្រមូលទិញនូវកសិផល មៀនប៉ៃលិន នៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែល ដែលកំពុងជួបប្រទះក្នុងការនាំចេញទៅក្រៅប្រទេស ដែលបណ្ដាលមកពីការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាង ។

ម្ចាស់ចំការមៀនប៉ៃលិន (តាង៉ែន) បានបង្ហាញនូវភាពសប្បាយរីករាយ ខណៈទីផ្សារផ្លែមៀនរបស់គាត់លែងជាបញ្ហាចោទ ដោយសារតែមានការប្រមូលទិញពីក្រុមការងាររបស់សម្ដេចតេជោ ដែលធ្វើឲ្យការខាតបង់ថ្លៃដើមផលិតត្រូវបានកាត់បន្ថយបានច្រើន ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា សម្រាប់មៀនប៉ៃលិន (ផ្លែតាង៉ែន)នេះ គឺនឹងយកទៅចែកជូនដល់កងទ័ព នគរបាល កងរាជអាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ និងពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងដើម្បីជួយរំលែកកុំឲ្យប្រជាកសិករខាតបង់ច្រើនពេក ហើយការចុះប្រមូលទិញនេះមិនទាន់កំណត់ពេលវេលានោះទេ ពោលគឺបន្តប្រមូលទិញជាបន្តបន្ទាប់ទៀត ៕

អត្ថបទដែលជាប់ទាក់ទង