ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចក្រឡាហោម ស ខេង អញ្ជើញទៅកាន់ប្រទេសបារាំង ២សប្តាហ៍ ដោយសារធុរៈផ្ទាល់ខ្លួន

351

 

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញទៅកាន់ប្រទេសបារាំង រយៈពេល២សប្តាហ៍ ដោយសារធុរផ្ទាល់ខ្លួន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង ដែលបណ្តាញព័ត៌មានទទួលបាន។

ការអញ្ជើញទៅកាន់ប្រទេសបារាំងនេះ ធ្វើឡើងចាប់ពីថ្ងៃទី២២ ខែសីហា រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ដោយទទួលបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ក្នុងរយៈពេលអវត្តមាននេះលោកសក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ទទួលភារកិច្ច ជា រដ្ឋមន្ត្រីស្តីទី ដើម្បីដឹកនាំការងារទូទៅរបស់ក្រសួងមហាផ្ទៃ រហូតដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញវិលត្រឡប់មកដល់មាតុប្រទេសវិញ ។

សេចក្តីដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន និងបងប្អូនជនរួមជាតិ មេត្តាជ្រាបជាព័ត៌មានតាមការគួរ៕

អត្ថបទដែលជាប់ទាក់ទង