ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខឹងគ្រួសារ ដេញចេញពីផ្ទះ ស្រ្តីម្នាក់ សម្រេចចិត្ត មកលោតសម្លាប់ខ្លួន លើស្ពានច្បារអំពៅ

357

 

ភ្នំពេញ ÷ នារីម្នាក់ខឹងរឿងគ្រួសារ ស្តីបន្ទោសឲ្យរួចដេញឲ្យចេញពីផ្ទះ ក៏សម្រេចចិត្តជិះម៉ូតូមកលោតទឹក លើស្ពានច្បារអំពៅសម្លាប់ខ្លួន តែសំណាងល្អបានពលរដ្ឋ ជិះឆ្លងកាត់ជួយឃាត់ទាន់ពេល កាលពីវេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ចំណុចលើស្ពានច្បារអំពៅ ដែលស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នារីរងគ្រោះមានឈ្មោះភីសា រ៉ា អាយុ២៥ឆ្នាំ មានប្តីនិងកូន១ រស់នៅខេត្តព្រៃវែង។

យោងតាមការបញ្ជាក់ពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញនារីរងគ្រោះខាងលើ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅមួយគ្រឿង ដែលពាក់ផ្លាកលេខ តាកែវ 1L- 7457 ជិះតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ លើស្ពានច្បារអំពៅ នារីរូបនោះក៏បានទុកម៉ូតូចោលរត់ឡើង លើបង្កាន់ដៃស្ពានរៀបលោតចុះទៅក្រោម ស្របពេលដែលបុរសម្នាក់ជិះម៉ូតូ​ពីក្រោយឃើញសភាពដូចនេះ ក៏បានទុកម៉ូតូចោលរត់ទៅចាប់ ទម្លាក់នារីរូបនោះ ចុះមកខាងក្រោមវិញ បន្ទាប់មកក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកកន្លែងកើតហេតុភ្លាមៗ។

សមត្ថកិច្ច បានធ្វើការសួរនាំ និងទំនាក់ទំនងទៅក្រុមគ្រួសារ ឲ្យមកទទួលយកនារីរូបនោះ ទៅផ្ទះវិញ៕

អត្ថបទដែលជាប់ទាក់ទង