ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការការពារជំងឺកូវីដ១៩ ឱ្យបានខ្ពស់បន្ថែមទៀត ពិសេសប្រភេទដែលតា

87

 

បន្ទាយមានជ័យ ៖ រដ្ឋមន្ត្រីសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការការពារជំងឺកូវីដ១៩ ឱ្យបានខ្ពស់បន្ថែមទៀត ពិសេសប្រភេទជំងឺបំប្លែងថ្មី ដែលតា ដោយពេលចេញក្រៅ ទៅផ្សារ ឬទៅធ្វើការងាររកស៊ីត្រូវពាក់ម៉ាសឱ្យបានត្រឹមត្រូវ និងសំអាតដៃឱ្យជាប់ជានិច្ច ។

សាស្រ្ដាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំពាវនាវបែបនេះ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ក្នុងពេលចុះត្រួតពិនិត្យមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដែលទើបសាងសង់រួច ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងថា មណ្ឌលព្យាបាលសម្រាប់អ្នកជំងឺកូវីដ១៩ថ្មីនេះ នឹងកាន់តែផ្ដល់ភាពល្អប្រសើរ សម្រាប់ក្រុមគ្រូពេទ្យ ផ្ដល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

ឯកឧត្តម រដ្ឋមន្ត្រីសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការការពារជំងឺកូវីដ១៩ ឱ្យបានខ្ពស់បន្ថែមទៀត ពិសេសប្រភេទដែលតា ដោយពេលចេញក្រៅ ទៅផ្សារ ឬទៅធ្វើការងាររកស៊ីត្រូវពាក់ម៉ាសឱ្យបានត្រឹមត្រូវ និងសំអាតដៃឱ្យជាប់ជានិច្ច ធ្វើយ៉ាងណារួមគ្នាអនុវត្ដឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ៣ការពារ និង៣កុំ។

លោក ឡេ ច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ដបន្ទាយមានជ័យ បានថ្លែងថា គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យខេត្ដបន្ទាយមានជ័យ បានចុះយកសំណាកប្រជាពលរដ្ឋ សរុបចំនួន ១៤៣,៣៧៣នាក់ ស្រី ៦៣,៩៤១នាក់ ក្នុងនោះបានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៧,៥៥៩នាក់ ស្រី៨,១៩៦នាក់ ក្នុងនោះមានពលករមានចំនួន ៦,៥៦៣នាក់ ស្រី ៣,០៣១នាក់៕

អត្ថបទដែលជាប់ទាក់ទង