ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ អ្នកនិយាយពិត និង អ្នកនិយាយមិនពិត

133

 

ភ្នំពេញ ៖ អ្នកនិយាយមិនពិត ភាគច្រើនលើសលុប ជាប្រភេទមនុស្សចូលចិត្ត អែបអបគេ ចង់នរណាស្លាប់ក៏ស្លាប់ទៅឲ្យតែអញរស់ ឲ្យតែមេពេញចិត្ត គឺគេលែងខ្វល់អ្វីទាំងអស់ ។
អាអ្នកនិយាយមិនពិតនេះ​ មួយយប់ៗ ដេកមិនសូវលក់ឡើយ ព្រោះរវល់តែគិតរករឿង ដើម្បីព្រឹកឡើងរត់ទៅអែបអបមេ និយាយចាក់ចុចមេ ដើម្បីឲ្យមេជឿលើខ្លួន ហើយបើប៉ះចំមេត្រចៀក ស ទៀតអ្ហ៊េះ អានេះបុណ្យសក្តិវាឡើងក្រឺតៗ ដូចគេឡើងកាំជណ្ដើរយ៉ាងអញ្ចឹង ។

តែបើលឺមេមានរឿងស្អីវិញ ឬ មេត្រូវថ្នាក់ ដោយសារមានកំហុសវិញនោះ អាមនុស្សប្រភេទនេះ បត់ក្បាលលឿនណាស់ មិនដឹងថាក្រឡាប់បាក់ដៃ បាក់ជើងនោះទេ ។
ចំពោះអ្នកនិយាយពិត គេមិនខ្វល់ពីទិសខ្យល់បក់ ទៅណាឡើយ គឺទទួលខុសត្រូវលើការ បំពេញការងារដោយប្រុងប្រយ័ត្ន ក្រោយពីបញ្ចប់ការងារ បើមានការងារថ្មី ដែលមេដាក់ឲ្យគេនឹងធ្វើបន្ត គេមិនមានពេលទៅអែបអប ឬ ទៅនិយាយបង្កាច់បង្ខូចនរណាឡើយ ជាមនុស្សដែលគ្មានសត្រូវ គឺដឹងតែធ្វើការងារ ការនិយាយពិត ។

មនុស្សដែលនិយាយពិត តែងតែត្រូវអ្នកនិយាយ មិនពិតបង្កាច់បង្ខូច និង ស្អប់ជាទីបំផុត ។ អញ្ចឹងហើយទើបទស្សនវិទូក្រិក គឺលោកផ្លាតូបាននិយាយថា <គ្មាននរណាម្នាក់ ត្រូវបានគេស្អប់ជាងមនុស្ស ដែលនិយាយតែពីការពិតនោះទេ > ៕

អត្ថបទដែលជាប់ទាក់ទង