ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំលាំងអាជ្ញាធរ ខណ្ឌពោធិសែនជ័យ ចុះរុះរើរបង សាងសង់លើប្រឡាយ ហើយដាក់លូ តូចមិនឈឺក្បាល ពីការលិចលុងលំនៅដ្ឋាន របស់ប្រជាពលរដ្ឋនៅ ភូមិប៉ប្រកខាងជើង

56

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៣សីហា២០២១
ដោយមានការយកចិត្តទុកដាក់ ពី លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ
ក្រុមការងាររដ្ឋបាលខណ្ឌពោធិសែនជ័យដឹកនាំដោយលោកប៉ាង លីដា អភិបាលរងខណ្ឌបានចុះរុះរើរបងមួយកន្លែងដែលបានសាងសង់បិទចរន្តទឹក ដើម្បីស្ដារប្រឡាយមេ(អមផ្លូវរថភ្លើង) ស្ថិតនៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ខណ្ឌពោធិសែនជ័យ។
ក្នុងនោះក្រុមការងារបានណែនាំឱ្យម្ចាស់របងរុះរើចេញ ហើយត្រូវដាក់លូមុខកាត់ទំហំ១,៥មួយម៉ែត្រ គុណ២ម៉ែត្រ។

ក្នុងនោះក្រុមការងារបានសូមថ្លែងអំណរគុណ បងប្អូនប្រជាពលរដ្ឋដែលបានសហការជាមួយអាជ្ញាធរ ដើម្បីឱ្យការស្ដារប្រឡាយមេនេះសម្រេចបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង