ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ជិះម៉ូតូលឿន បុករថយន្ត ដួលស្លាប់

71

 

ភ្នំពេញ ÷ បុរសម្នាក់ជិះម៉ូតូលឿនពេក ដល់ផ្លូវបំបែកជា៤មិនប្រយ័ត្ន ជ្រុលទៅបុករថយន្តហាយឡែនឌ័រចំពីចំហៀងខាងមុខ ពេញទំហឹងបណ្តាលឲ្យដួលស្លាប់ កាលពីវេលាម៉ោង ១និង ២០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៣១០ កែងនឹងផ្លូវ១១៣ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បុរសជនរងគ្រោះបាត់បង់ជីវិត នៅមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយនោះទេ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់បានឃើញរថយន្តហាយឡែនឌ័រ មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ ផ្លាកលេខភ្នំពេញ 2R-7383 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ១១៣ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជា៤ ស្រាប់តែគេឃើញមានបុរសម្នាក់ជិះម៉ូតូម៉ាកXR ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1AY-4000 ជិះតាមបណ្តោយផ្លូវ៣១០ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន បានជ្រុលទៅបុកចំពីចំហៀងមុខខាងស្តាំរថយន្តហាយឡែនឌ័រ ពេញទំហឹងបណ្តាលឲ្យដួលបោកនឹងថ្នល់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ តែដោយសភាពធ្ងន់ធ្ងរពេក ក៏ស្លាប់បាត់បង់ជីវិនៅឯមន្ទីរពេទ្យតែម្តងទៅ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង យកម៉ូតូនិងរថយន្ត ទៅរក្សាទុកនៅខាងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង