ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសជនជាតិចិនបើករថយន្ត rang rover បុកក្បាលនាគ គល់ស្ពានអាកាសក្បាលថ្នល់ ពេញទំហឹង

273

 

ភ្នំពេញ ÷ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកទាំងព្រឹក បើករថយន្ត rang rover មួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន​ បានរេចង្កូតទៅបុកក្បាលនាគ គល់ស្ពានអាកាសក្បាលថ្នល់ ចំពីមុខពេញទំហឹងបណ្ដាល ឲ្យរថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខ
កាលពីវេលាម៉ោង ៦និង០០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ចំណុចជាប់ស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកrang rover ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BH-1117 បើកបរដោយបុរសជនជាតិចិនម្នាក់ និងរួមដំណើរជាមួយចិនម្នាក់ទៀត បានបើកបរតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន មិនប្រយ័ត្នបានរេចង្កូតទៅបុកនិងក្បាលនាគ នៅគល់ស្ពានអាកាសក្បាលថ្នល់ ពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេច មួយកំណាត់ខាងមុខ ចំណែកឯបុរសជនជាតិចិននាក់ បើករថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ឲ្យនៅកន្លែងកើតហេតុ៕

អត្ថបទដែលជាប់ទាក់ទង