ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជា ពិសី នាំយកអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងសង្កាត់ប្ញស្សីកែវ

109

 

ភ្នំពេញ៖លោកជា ពិសី ប្រធានគណៈកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងក្រុមការងារ ក.ក្រ.ក សង្កាត់ប្ញស្សីកែវ ចុះសួរសុខទុក្ខ និងឧបត្ថម្ភអំណោយ កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន មកផ្ដល់ជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ២០ គ្រួសារ រស់នៅសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ក្នុងឱកាសចុះសួរសុខទុក្ខនេះ ក្រុមការងារ ដឹកនាំដោយ លោកជា ពិសី បានពាំនាំនូវ អំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចប្រធានកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភដល់ បងប្អូនទាំង ២០ គ្រួសារ ដោយក្នុង ០១ គ្រួសារៗ ទទួលបាន រួមមាន ៖ អង្ករ ២៥ គ.ក មី ០១ កេស ត្រីខ ០១ យួរ ទឹកស៊ីអ៊ីវ ០១ យួរ និងថវិកាមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង