ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ បុណ្យ ជាមនុស្ស

152

 

ភ្នំពេញ ៖ បើគិតតាមធម៌ព្រះពុទ្ធ អ្នកដែលបានកើតជាមនុស្ស គឺសុទ្ធតែជាអ្នកមានបុណ្យខ្លាំង ហើយចុំប្រសិនបើកើតជាគោ ឬ ឆ្កែវិញនោះ វានឹងមិនអន្តរធានទេឬ ?

នេះជារឿងព្រះពុទ្ធតែសម្រាប់ខ្ញុំ ក៏គិតថាបានកើតជាមនុស្សពិតជាអស្ចារ្យខ្លាំងណាស់ ព្រោះសម័យទំនើបនេះខ្លះ បានចាប់កំណើត ក្នុងផ្ទៃស្ត្រីម្នាក់ទៅហើយ នោះត្រូវគេលេបថ្នាំទម្លាក់ចោល ខ្លះទេវតាឲ្យមកចាប់ជាតិ លុះខំមករកកន្លែងចាប់ជាតិ ក៏ត្រូវគេលេបថ្នាំការពារ កុំឲ្យមានកូនបាត់ទៅទៀត ។ ពិតជាកម្សត់ណាស់ មិនដូចចាស់ៗជំនាន់មុន បើកមុងមួយព្រឹកកូន នៅមិនទាន់ចេញអស់ពីមុងផងទេ ។

បើមានសំណាងបានកើតជាមនុស្សហើយ ត្រូវខិតខំធ្វើអំពើល្អៗ ឲ្យបានច្រើនពិសេសកុំធ្វើឲ្យអ្នកដទៃឈឺចាប់​ដោយសារយើងឲ្យសោះ។ ការមើលងាយមនុស្សដូចគ្នា វាជាវប្បធម៌ដ៏ហួសសម័យទៅហើយ បើមិនបានជួយគេកុំបង្កការឈឺចាប់ ដល់គេ ព្រោះបាបពិតជាមានមែន។

កើតជាមនុស្សត្រូវចងចាំថា < មុននឹងជជែកជាមួយនរណាម្នាក់ យើងត្រូវសម្រួលដកដង្ហើមជាមុនសិន ។ មុននឹងនិយាយអ្វីត្រូវខំស្ដាប់គេ ដែលជាអ្នកនិយាយមុនៗសិន ឬ ស្ដាប់ឲ្យដឹងពីសាច់រឿង ពិតជាមុនសិន ។ មុននឹងទិតៀន នរណាម្នាក់ ត្រូវពិនិត្យឲ្យបានហ្មត់ចត់ ជាមុនសិន។ មុននឹងចាប់ផ្ដើមសរសេរ​ ត្រូវតែគិតឲ្យបានហ្មត់ចត់ ជាមុនសិន។ មុននឹងធ្វើអាក្រក់ ដាច់ខាតត្រូវតែត្រូវតែគិតគូរ ពិចារណាជាមុនសិន ។

មុននឹងបោះបង់ចោល នូវការងារអ្វីមួយត្រូវតែសាកល្បងធ្វើវាសិន ។ មុននឹងស្លាប់ត្រូវតែខំរស់សិនទៅ > ។
នេះវាមិនមែនជាសុភាសិតឡើយ តែវាអាចជាមេរៀនមួយ សម្រាប់ជីវិតមនុស្សទូទៅ ដើម្បីកុំឲ្យមានកំហុ​ស នាំឲ្យមានវិប្បដិសារីទៅថ្ងៃក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង