ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមគួច ចំរើន ដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យ និងកាយស្តារ សំរាម នៅតាមអូរប្រឡាយសំខាន់ៗ នៅក្នុងក្រុងព្រះសីហនុ ដើម្បីសម្រួលលំហូរទឹក និងរំដោះការជន់លិច កាន់តែលឿនថែមទៀត

580

ព្រះសីហនុ៖ ដោយកាលពីម្សិលមិញ ក្រុងព្រះសីហនុមានកម្រិតទឹកភ្លៀងកើនឡើងពីចន្លោះ១២០មម ទៅដល់២៧៩មម បណ្តាលឱ្យទឹកជន់លិចនៅតំបន់ទំនាបមួយចំនួននៅក្នុងក្រុង រហូតមក ដល់ម៉ោង ១០:០០នាទីយប់ ទឹកភ្លៀងបានស្រកវិញនៅតាមអូរប្រឡាយសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ ។

ហើយនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ភ្លៀងនៅបន្តធ្លាក់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅតែបន្តដឹកនាំមន្ត្រីជំនាញ កាយស្តារអូរប្រឡាយ សម្រាម ដើម្បីបើកមុខទឹក នៅទីតាំងមួយចំនួនស្ពានអាច់មឹក ស្ថានីយ៏បូមទឹកកខ្វក់ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅឆ្នេរសុខា ស្ពានអេម៉ារីអូ និងស្ពានអូ៥ ដែលជនរងគ្រោះដែលត្រូវបានទឹកហូរគួច យកទៅក្នុងខណៈពេលដែលកំពុងមានភ្លៀងធ្លាក់ខ្លាំង នៅចំនុចអូរ០៥ ស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ។

ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ មានប្រសាសន៍ថា ដោយទទួលបានពត៌មានពីប្រជា ពលរដ្ឋថា មានបុរសម្នាក់ត្រូវទឹក ហូរគួចយកទៅទាំងឆ័ត្រ និងមនុស្សចូលតាមប្រឡាយ នៅតាមបណ្តោយផ្លូវលេខ៨០០ នៅចំណុចអូរ៥ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខណៈពេលកំពុង មានភ្លៀងធ្លាក់ខ្លាំងជនរងគ្រោះត្រូវខ្យល់ បក់គួចឆ័ត្រ និងមនុស្សហូរធ្លាក់ ចូលក្នុងប្រឡាយនៅចំណុចអូរ៥ ។

ឯកឧត្តម អភិបាលខេត្ត ព្រះ សីហនុ បានបញ្ជាក់ថា គណៈបញ្ជា ការឯកភាពខេត្ត បានដាក់ចេញនូវបទបញ្ជាឱ្យកងកម្លាំងនគរបាល អាវុធហត្ថ តំបន់ប្រតិបត្តិការសឹករងខេត្ត និងមានកងទ័ពជើងទឹកមូល ដ្ឋានសមុទ្ររាម ប្រើប្រាស់អូរប៊ពីរគ្រឿងល្បាតលើផ្ទៃសមុទ្រ ដើម្បីស្វែងរកបុរសដែលបាត់ខ្លួនដោយ សារទឹកគួចចូលប្រឡាយកាលពីរសផលថ្ងៃទី២៤ រហូតដល់ព្រឹកថ្ងៃទី២៥នេះ ។ ក្នុងនោះយើងចាប់ ផ្តើមរុករកពីចំណុចអូរ៥ មកស្ពានពយអូឈើទាល និងទៅសមុទ្រ ការរុកររកបស់យើងមកដល់ព្រឹកនេះ យើងត្រូវការពត៌មានបំពេញបន្ថែម ។

សូមបញ្ជាក់ថា សាកសពបុរសដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀងកាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានរកឃើញហើយ នៅវេលាម៉ោង១១ ថ្ងៃទី២៥ ខែសីហានេះ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានធ្វើការអំពាវ នាវនាវដល់បងប្អូនប្រជាពល ពិសេសក្មេងតូចៗ និងភ្ញៀវទេសចរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅ ពេលមានភ្លៀងធ្លាក់ខ្លាំងមិនត្រូវចេញទៅក្រៅផ្ទះនោះទេ ព្រោះវាអាចបង្កមានហានិភ័យផ្សេងៗបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិតជាដើម ៕

អត្ថបទដែលជាប់ទាក់ទង