ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពីរនាក់ប្តីប្រពន្ធ ដឹកដៃគ្នា ទៅប្តឹងប៉ូលិស ក្រោយពេលចោរលួចម៉ូតូមួយគ្រឿង យកទៅបាត់

375

 

ភ្នំពេញ ÷ ពីរនាក់ប្តីប្រពន្ធបានត្រឹមតែអង្គុយសម្លឹងសម្លក់គ្នា ទាំងទឹកភ្នែករលីងរលោង ខណៈចុះមកពីលើបន្ទប់ជួលវិញ អត់ឃើញម៉ូតូរបស់ពួកគាត់ ព្រោះត្រូវចោរលួចម៉ូតូមួយគ្រឿងយកទៅបាត់។

ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ មានឈ្មោះ សុខ គោ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិជម្ភុច ឃុំចម្ភុច ស្រុកមេសាង ខេត្តព្រៃវែង
ចំណែកប្រពន្ធ មានឈ្មោះ យ៉ា យី មុខរបរកម្មករោងចក្រ ស្នាក់នៅបន្ទប់ជាមួយគ្នា។

តាមការរៀបរាប់របស់ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានឲ្យដឹងថា នៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ប្តីរបស់គាត់បានដឹកប្រពន្ធត្រឡប់ មកពីធ្វើការនៅរោងចក្រវិញ រួចទុកម៉ូតូចតទុកចាក់ក នៅជាន់ក្រោមដូចសព្វដង ដោយរកសោរចាក់ទ្វាររបងមិនឃើញ ក៏នាំគ្នាទៅសម្រាកនៅលើបន្ទប់ លុះព្រឹកឡើងរៀបចំខ្លួន នាំគ្នាបម្រុងចុញមកយកម៉ូតូជិះ ទៅធ្វើការអត់ឃើញម៉ូតូរបស់គាត់ទើបដឹងថា ចោរលួចយកទៅបាត់ទើបបង្កឲ្យមានការភ្ញាក់ផ្អើល។

ពួកគាត់ទាំង២នាក់ប្តីប្រពន្ធ បានយកឯកសារនិងកាតគ្រីម៉ូតូ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវនិងស្វែងរកម៉ូតូឲ្យពួកគាត់វិញ ៕

អត្ថបទដែលជាប់ទាក់ទង