ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ តើលើលោកនេះ មានមនុស្សឥតខ្ចោះដែរឬទេ ?

184

 

ភ្នំពេញ ៖ ភាពឥតខ្ចោះរបស់មនុស្សមិនដឹងជា មានឬមិនមានឡើយ ព្រោះសូម្បីតែព្រះវេស្សន្ដរដែលខិតខំសន្សំបុណ្យ កុសល្យ ក៏គង់តែមានកំហឹងរហូតទប់មិនជាប់ ពេលដែលតាជូជក់វាយជាលី គ្រឹស្នា នៅមុខព្រះអង្គហើយព្រះអង្គលើកធ្នូ បម្រុងនឹងបាញ់តាជូជក់ ។

ចុះព្រះពុទ្ធសមណៈគោត្តម ដែលបានចូលនិព្វាន អស់ជាង២.៥៦៥ព្រះវស្សាទៅហើយនោះ តើព្រះអង្គជាអច្ឆរិយៈបុគ្គលដែលឥតខ្ចោះ (Perfect) ដែរឬទេ ? កើតមិនទាន់ឡើយ ហើយសៀវភៅដែលព្រះសរសេរ សុទ្ធតែភាសាបាលីនរណាទៅចេះអាននោះ ?
តែបើតាមទ្រឹស្ដីរបស់មហាត្មៈគន្ធី ដែលត្រូវបានមនុស្សទូទាំងប្រទេសឥណ្ឌា ក៏ដូចជាមនុស្សភាគច្រើននៅលើពិភពលោក ចាត់ទុកថាជាអច្ឆរិយៈបុគ្គលនោះ បានបន្សល់ទុកនូវគំនិតចំនួន៧ប្រយោគ ហើយនរណាចង់ដឹងក៏អានទៅ បើមិនចង់ដឹងទេអូសរំលងចោល ក៏គ្មានទៅខាតបង់អ្វីដែរ ។

ប្រយោគទាំង៧របស់មហាត្មៈគន្ធីនោះគឺទី១ ៖ សំដីអ្នកមិនថ្លៃដូចសកម្មភាពរបស់អ្នកទេ ចង់ធ្វើជាមនុស្សមានតម្លៃត្រូវខំធ្វើឲ្យបានច្រើនជាងនិយាយ ។
ទី២៖ទ្រព្យសម្បត្តិដែលមានតម្លៃបំផុត របស់មនុស្សគឺសុខភាព មិនមែន លុយ ឡាន ឬ វីឡាឡើយ ។
ទី៣៖មនុស្សខ្លាំងមិនស្ថិតនៅលើអំណាច ឬលុយនោះទេតែត្រូវស្ថិតនៅលើចិត្តដែលមិនចុះចាញ់ ។
ទី៤៖ជំហានដំបូងក្នុងការគ្រប់គ្រងខ្លួនឯងនោះ គឺត្រូវគ្រប់គ្រងគំនិតរបស់ខ្លួនឲ្យបាន។
ទី៥៖លើលោកនេះគ្មាននរណាងងឹត ជាងអ្នកដែលមិនព្រម បើកភ្នែកមើលនោះទេ ។
ទី៦៖ត្រូវរស់ដូចជាអ្នកត្រូវស្លាប់នៅថ្ងៃស្អែក និង ត្រូវរៀនប្រៀបដូចជាអ្នកត្រូវអាចរស់នៅរហូត ។
ទី៧៖កម្លាំងខ្លាំងបំផុតរបស់មនុស្ស គឺចេញពីចិត្តមិនមែនចេញពីកាយ ឬ ពីភេសជ្ជៈប៉ូវកម្លាំងនោះទេ ។
តើមាននរណាខ្លះ ដែលធ្វើបានតាមគំនិតទាំង៧របស់មហាត្មៈគន្ធីទេ ៕

អត្ថបទដែលជាប់ទាក់ទង