ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ អ្នកដែលមិនធ្លាប់បរាជ័យ

106

ភ្នំពេញ ៖ នៅលើពិភពលោកយើងនេះ បើស្វែងរកជនដែលមិនធ្លាប់ ទទួលបរាជ័យនោះ គឺគ្មានឡើយសំខាន់ គឺបន្ទាប់ពីទទួលបរាជ័យហើយ នោះត្រូវតែខិតខំ ក្រោកឈរឲ្យទាល់តែបាន ។

សំណាងពិតជាមិនធ្លាក់មកពីលើមេឃឡើយ ហើយបើយើងមិនជួយខ្លួនយើងនោះ កុំសង្ឃឹមថាព្រះជួយយើងឲ្យសោះ ។ គេថាអ្នក
ធ្វើតែងតែមានកំហុស ព្រោះជាមនុស្សម្នាក់ ទោះបីជាមានលុយរាប់កោដិ ហើយដេកតែស៊ីនោះ ក៏មានកំហុសដែរ ព្រោះក៏គង់តែមានថ្ងៃណាមួយ ទំពារភ្លេចខ្លួនជ្រុលមាត់ ទៅខាំអណ្ដាតខ្លួនឯងក៏មានដែរ ។ នេះជាកំហុស ។

គេថាអ្នកធ្វើគឺមានកំហុស មានបរាជ័យ ។ តែកំហុស និង ការបរាជ័យនោះ វានឹងក្លាយជាមេរៀនសម្រាប់ខ្លួន ដើម្បីក្រោកឈរនិង
តស៊ូឲ្យបានទៅកៀកនឹងជ័យជំនះ ។ បរាជ័យហើយត្រូវតែក្រោកឈរបន្តទៅទៀត ហើយបើបរាជ័យទៀត ក៏មិនត្រូវចុះញ៉មដែរត្រូវតែបន្ត ដោយមិនចុះចាញ់អ្វីទាំងអស់ ។

សុភាសិតបរទេសមួយ បាននិយាយថា <ប្រសិនបើអ្នកមិនបរាជ័យម្ដងទៀត ហើយម្ដងទៀតទេ នោះវាជាសញ្ញាថាអ្នកមិនបានធ្វើអ្វីថ្មី ប្រកបដោយការច្នៃប្រឌិតខ្ពស់ឡើយ>”If You arenot Failing every now and again ,it is a sign you are not doing anything very innovative . “ ៕

អត្ថបទដែលជាប់ទាក់ទង