ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ ម៉ែន សំអន ៖បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី០១ឆ្នាំ២០២១ និងលើកទិសដៅបន្តរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងគណៈចលនាស្ត្រី

96

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផល ការងារប្រចាំឆមាសទី ១ ឆ្នាំ២០២១ និងលើកទិសដៅបន្តរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងគណៈចលនាស្ត្រី នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ។

ថ្លែងក្នុងឱកាសនោះលោកជំទាវក៏បានថ្លែងនូវការកោតសសើរដល់ លោកជំទាវ ក៏ដូចជានារីនៅគ្រប់លំដាប់ថ្នាក់ដែលបានចួលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទាំងការងារស្នូលក៏ដូចជា ការងារប្រយុទ្ធប្រឆាំង និងការទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។
លោកជំទាវក៏បានសំណូមពរដល់ថ្នាក់ដឹកនាំសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ត្រូវជម្រុញឲ្យស្ត្រីបានចូលរួមក្នុងគ្រប់សកម្មភាពនៃការបោះឆ្នោត ក៏ដូចជាការៀបចំឲ្យមានបេក្ខជនជានារី ឲ្យបានឈរឈ្មោះជាបេក្ខភាពរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ។ ដោយឡែកពាក់ព័ន្ធជំងឺកូវីដ-១៩ វិញ សូមបន្តរក្សា និងអនុវត្តគោលការណ៍បង្ការទប់ស្កាត់ និងវិធានសុខាភិបាល ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស និងជម្រុញការផ្សព្វផ្សាយជូនដល់ប្រជាពល រដ្ឋទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា ៕ 

អត្ថបទដែលជាប់ទាក់ទង