ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុវត្តដីកា សមត្ថកិច្ចចាប់ថៅកែដេប៉ូខ្សាច់សិតត្បូ ក្រុងតាខ្មៅ មួយរូបដែលចេញសែកស្អុយ

48

 

ភ្នំពេញ ៖ ថៅកែដេប៉ូខ្សាច់សិតត្បូ ក្រុងតាខ្មៅ មួយរូបដែលចេយសែកស្អុយ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនមកអយ្យការអមសាលាដំបូង នាព្រឹកថ្ងៃទី ០២កញ្ញា ឆ្នាំ២០២១នេះ ដោយយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ តាំង ហ្គិចលៀង។

យោងតាមដីកាបញ្ជាឲ្យចូលខ្លួន ជនសង្ស័យឈ្មោះ លាង សុងលី ភេទប្រុស មានទីលំនៅផ្ទះលេខ ២៧ ផ្លូវលេខ ២០អឺ ភូមិត្រពាំងល្វា សង្កាត់កកាប ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនឈ្មោះ លាង សុងលី គឺអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លេខ ២៥៩ អយង ចុះថ្ងៃទី ២៤សីហា ឆ្នាំ២០២១ ឲ្យបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យមុនថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២១ ដើម្បីធ្វើការសាកសួរលើបណ្ដឹង ដែលឈ្មោះ តាំង ហ្គិចលៀង បានប្ដឹងពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ៕

អត្ថបទដែលជាប់ទាក់ទង