ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវឃាត់ជនសង្ស័យកាច់ ក ម៉ូតូ នៅសង្កាត់ទួលសង្កែ១

31

 

ភ្នំពេញ ៖ ជនសង្ស័យកាច់កម៉ូតូម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ សហការជាមួយកម្លាំងល្បាតខណ្ឌ ឃាត់ខ្លួនភ្លាមៗ ក្រោយធ្វើសកម្មភាព ប្រើដែកចុងស្រួចចាក់បំបែកសោកម៉ូតូ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ១៩និង ៤៥នាទី នៅចំណុចផ្ទះជួល ផ្លូវ៩០៧ ក្រុមទី ៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

អធិការខណ្ឌប្ញស្សីកែវ លោក ហ៊ាង ថារ៉េត បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ សុង សំរ៉ស់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ បន្ទប់ជួលក្រុម៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

ចំណែកជនសង្ស័យឈ្មោះ សុខ ខួច ភេទប្រុស អាយុ ៣៥ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះ៨៦Eo ផ្លូវ១៤១ សង្កាត់អូរឫស្សី១ ខណ្ឧ៧មករា (មានសារធាតុញៀន ) អវិជ្ជមានកូវីត១៩ ។
ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ច ដកហូតឧបករណ៍បម្រើសកម្មភាពល្មើស រួមមាន ៖ ដែកសំបែតចុងស្រួចចំនួន០១, សោរខ្សៀលេខ៨ចំនួន០១, សោរលេខ៨ ចំនួន០១, ដងា្កប់ចំនួន០១, ទុរវីសចំនួន០២+ខ្សៀសំរាប់ដោះប៊ូសុីម៉ូតូចំនួន០១, ថ្នាំក្រាមសរថា្ល០១កញ្ចប់ថង់តូច, ម៉ូតូ០១គ្រឿងម៉ាក SUZUKI nex ពណ៍ទឹកប្រាក់ (សេរី019) សា្លកលេខភ្នំពេញ1HV9725 (របស់ជនរងគ្រោះ ) ។

នៅថ្ងៃទី ខែ ឆ្នាំ ខាងលើ ជនរងគ្រោះ បានទុកម៉ូតូនៅខាងក្រោមបន្ទប់ជួល នៅចំណុចកេីតហេតុខាងលេី រួចក៏ដើរឡើងទៅបន្ទប់ជាន់ទី១ ស្រាប់តែមានជនសង្ស័យ បានដេីរចេញពីក្រៅ មកដល់ចំណុចកេីតហេតុ ឃេីញម៉ូតូជនរងគ្រោះចតទុកខាងក្រោមបន្ទប់ជួល និងមានភាពស្ងាត់ពុំមានមនុស្ស ជនសង្ស័យក៏ធ្វេីសកម្មភាពលួច ដោយប្រើដែកសំប៉ែតចុងស្រួច ចាក់កាច់បំបែកសោរកុងតាក់ម៉ូតូ ហើយបានជិះចេញ ក៏ត្រូវម្ចាស់ម៉ូតូឃើញទាន់ ក៏ស្រែកថា ចោរៗ ស្របកំលាំងនគរបាលប៉ុសិ្តល្បាតគោលដៅ ក៏ចេញអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ យកមកប៉ុសិ្តទួលសងែ្ក១ ដើម្បីអនុវត្តន៍តាមនីតិវិធី ។

បច្ចុប្បន្ន ជនសង្ស័យបញ្ជូនទៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ចូនតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង